អាល្អិតអង្គុយស្ដាប់ជុងហ្គុកនិយាយហើយ គេរាងអស់សំណើចនិងរំភើបមើលទៅប្រុសម្នាក់នេះស្រឡាញ់ខ្លាំងណាស់ ថែមទាំងការពារខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ នាយតែងតែយកចិត្តទុក្ខជាមួយខ្លួនជានិច្ចទោះបីជាយើងពេលខ្លះមិមចង់នៅជិត តែគេនៅតែរកឱកាសដើម្បីក្បែរយើងទៀតផង គិតមើល គួតឲ្យរំភើបអត់? តែអារម្មណ៍រអៀសចិត្តក៏កើតមានឡើង កាលដែលទង្វើយើងនៅពេលនេះកំពុងតែបោក ប្រាស់ជុងហ្គុកទាំងស្រុង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន !
« ..ប្រហែលមិនអាចតាមរំខានលោកបានរាល់ថ្ងៃទេ » ឲ្យតាមរំខានបានរាល់ថ្ងៃយ៉ាងម៉េច បើនៅសល់តែ5ថ្ងៃទៀតនឹង គីមថេហ្យុង នឹងលែងមានវត្តមាននៅលើពិភពលោកនេះហើយ ។ ការពិត រាងតូចក៏ចង់សុំ...ពីជុងហ្គុកត្រង់ៗ ដែរតែដូចជាគ្មានភាពក្លាហាន សូម្បីបន្ទិច ...។
« ហេតុអីអូននិយាយបែបនេះ បងមិនបណ្ដោយឲ្យអូនចាកចេញពីបងឡើយ អូននឹងនៅជាមួយបង ធ្វើមេរំខានរបស់បង បងស្រឡាញ់អូន » អារម្មណ៍លែងស្ងប់ហើយ ហេតុអ្វីថេហ្យុងពោលពាក្យចម្លែក ជាហេតុញ៉ាំងឲ្យចិត្ត បេះដូងជុងហ្គុកមិនស្ងប់ទៅតាមដែរ ទោះយ៉ាងណាថេហ្យុងមិនអាចទៅណាបានឡើយ បើចង់រត់មែន បិសាចកម្លោះម្នាក់នឹង ចាប់ដាក់ច្រប៉ាក់ឃុំទុក តែបើមានអ្នកពង្រាត់ សច្ចាថាជនម្នាក់នោះនឹងស្លាប់យ៉ាងសាកសមដែលព្រហើន !!« ខ្ញុំមិនស្គាល់ថាខ្លួនឯងជាអ្នកណាមកពីណានោះទេ ហើយខ្ញុំក៏មិនចំណាំលោក តែខ្ញុំតែងតែលួចមានអារម្មណ៍ល្អៗ កក់ក្ដៅជាពន់ពេកគ្រប់ពេលដែលលោក យកចិត្តទុកដាក់នឹងខ្ញុំ រហូតគិតថាពួកយើងធ្លាប់មានទំនាក់ទំនងជ្រៅជ្រួស ជាមួយគ្នាតាំងពីយូរណាស់មកហើយចឹង » នេះកម្លោះតូចកំពុងតែរៀបរាប់ ពាក្យក្នុងចិត្ត
ភ្លាមៗ ជុងហ្គុកចាប់កញ្ជឹងក ថេហ្យុងរួចទម្លាក់បបូរមាត់គ្រប់គ្រងរាងតូចតែម្ដង គ្រប់ពាក្យសម្ដីដែល ថេហ្យុងនិយាយនិយាយចេញមកហាមឃាត់មិនឲ្យ ជុងហ្គុក អត់រំភើបមិមបានឡើយ ។ ហើយនេះជាលើកដំបូងដូចគ្នាដែរ ថេហ្យុងមិនប្រកែកនឹងស្នាមថើបមួយនេះមានតែបើកមាត់ទទួលស្វាគមន៍ អណ្ដាតក្ដៅសើមដែរចូលគាស់គាវក្នុងក្រអូមមាត់ខ្លួន ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...