ភាគទី45​ :​ ជួបជុំ​ 🏰🏟

1.2K 122 1
                                    

45  

    PHARMACY'S COMPANY 🏥🏬

      ជុងហ្គុក​ នាំថេហ្យុងត្រឡប់មកក្រុមហ៊ុនវិញដេីម្បីបានដោះស្រាយរឿង​ លេខាស្រីថ្មីនោះជាមួយគ្នា​ ។ 
​     គ្រាន់តែចូលមកដល់​ ជួបមុខលេខានោះភ្លាមថេហ្យុងដេីរដំណេីរលឿនៗសម្ដៅទៅរកនាង​  យាដៃទះថ្ពាល់​ លឺសូរតែ​  ផាច់~! ។

​     "​ ស្រីថោកទាប​ ! ! "​  ស្របនឹងសម្ដីថេហ្យុងបានបោចសក់នាងទៅក្រោយ​ កុំគិតថាជាមនុស្សស្រីហេីយថេមិនហ៊ានលេីកដៃទះនាងឲ្យសោះស្គាល់​ គីម​ ថេហ្យុងស្ដេីងពេកហេីយនរណាហ៊ានធ្វេីឲ្យគេទាស់ចិត្តដល់ទ្រាំមិនបាន​ វៃមិនគិតស្រីប្រុសឡេីយ​

​     "​ អ៊ូយ​ លោកប្រធានជួយខ្ញុំផង​ ហឹកៗ​ "​  នាងយំស្រែករកជុងហ្គុក​ តែសោកស្ដាយផងជុងហ្គុកមិនអាចជួយអ្វីបានឡេីយ​ ព្រោះគេក៏គំនាងមិនស្ទេីរដែរ

​     "​ បេីចង់រស់ឆាប់ចេញពីក្រុមហ៊ុមរបស់ខ្ញុំឥឡូវភ្លាម​ ហេីយកុំត្រឡប់មកឲ្យខ្ញុំឃេីញមុខម្ដងទៀត​ "​ ថេហ្យុងព្រលែងដៃពីសក់នាង​មួយទំហឹង ពោលប្រាប់នាងយ៉ាងដាក់កំហិត

​      "​ ចាស៎ៗ​ អរគុណហេីយ​ "​ នាងធ្វេីខ្លួនរញីរញ័រយកកាបូបរួចឆាប់ចេញឲ្យបានលឿនបំផុត​ ការងារលែងខ្វល់ហេីយសំខាន់ត្រូវការពារអាយុជីវិតសិនពេលនេះ​ ។

​     បន្ទាប់ពីនាងចេញទៅផុត​ ជុងហ្គុកចូលមកឱបថេហ្យុងពីក្រោយ​

​     "​ ឈប់ខឹងបានហេីយ​ មួយថ្ងៃនេះចង់ក្បួចចិញ្ចេីមដល់ណាទៀត​ "​ ជុងហ្គុក​

​       "​  អូនមិនបានខឹងបង​ តែអូនខឹងនាង​ "​ ថេហ្យុង
​       "​  តែឥឡូវអូនក៏ដេញគេចេញហេីយតេី​ នៅមិនទាន់ពេញចិត្តទៀតឬ​ ឲ្យបងធ្វេីយ៉ាងម៉េចទៀតទេីបអូន​ ឈប់ខឹង"​
​       "​ យកអូនឲ្យមកធ្វេីការជាមួយបង​ "​
​        "​ ហាស? ! អូននឹងចង់មកធ្វេីការជាមួយបង​ ? "​ជុងហ្គុកភ្ញាក់ផ្អេីលជាខ្លាំង

​         "មែន​ អូននឹងហេីយ​ !  បេីឲ្យបងរេីសលេខា​ ស្រួលមិនស្រួលជួបប្រភេទដូចនាងមិញនេះទៀត​ គិតយ៉ាងម៉េចទោះជាបងមិនចូលចិត្តពួកនាងតែយូរៗទៅក៏ថាមិនបានដែរ​  ទឹកស្រក់លេីថ្មយូរៗគង់តែសឹក​ ចុះមនុស្សប្រុសដូចបង​  អូនមិនទុកចិត្តទេ​  "​ ថេហ្យុង

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now