" ឆ្ងាញ់ណាស់ " មិនដឹងថានាយចង់សម្ដៅលើអ្វីនោះទេដឹងត្រឹមតែថា ដៃចាប់ទាញចង្កេះឲ្យកាន់តែផ្អឹបនឹងខ្លួននាយហើយ មុខកាន់តែឱនជំលក្បែរៗរហូតខ្យល់ដង្ហើមប៉ះគ្នា
" តែអូនអ្នកញ៊ាំនឹង បងដឹងបានយ៉ាងម៉េចថាឆ្ងាញ់ "
" មាត់ អូនផ្អែម ឆ្ងាញ់ណាស់គួរឲ្យចង់ជញ្ជក់លេង ជុប៎ " ដំបូងជុងហ្គ្កុកលើកដៃអង្អែលត្រង់បបូរមាត់កម្លោះតូចលេងៗ បន្ទាប់មកក៏ទម្លាក់ម៉ាខ្សឺត ធ្វើឲ្យថេហ្យុងអៀនឡើងថ្ពាល់ក្រហម ងាំងដូចជារងើកភ្លើង ខ្លួនឡើងកម្តៅសើកៗ
" អ្ហឹម លែងអូនទៅ ថប់ដង្ហើមណាស់ " រាងតូចរើខ្លួនតិចៗដើម្បីឲ្យគេចផុតពីដណ្ដាប់ដៃ រួមរិទ្ធរបស់ស្ដេចនាគកំហូចមួយក្បាលនេះ
" មិនលែងទេ " ជុងហ្គុកក្រវីក្បាល ពីព្រោះនាយដឹងច្បាស់ថាថេហ្យុង កំពុងតែគេចពីភាពអៀនខ្មាស់ ទើបនាយចង់ញ៉ោះធ្វើបាប លេងបន្ទិច
" អ្ហេមៗ បង្អែមនៅឯណាចេះ " មានសម្លេងក្មេងស្រីទំទង់ម្នាក់ធ្វើជាក្រហេមលឺៗបំណងបង្អាក់សកម្មភាពថេហ្យុងនិងជុងហ្គុកដែរកំពុងឱបគ្នាយ៉ាងស្អិតរមួត ។ ឈ្លៀតពេលនេះ ទើបថេហ្យុងគេចពីការឱបរិទ្ធរបស់ជុងហ្គុកបាន ហើយធ្វើជាទៅរាក់ទាក់និយាយ ជាមួយក្មេងស្រី នោះដែរត្រូវជាប្អូនជីដូនមួយ របស់ជុងហ្គុក
" ទ្រង់មកយកបង្អែមមែនទេ នេះខ្ញុំម្ចាស់ត្រៀមរួចហើយ " នាយតូចលើកថាសតូចល្មមឲ្យនាង ។ នាងក៏ទទួលទាំងអឹមអៀន លាយនិងភ័យតិចៗព្រោះជុងហ្គុកសម្លក់នាង ព្រោះនាងមកកាត់ចង្វាក់ ពួកគេ
" បងថ្លៃ មើលបងប្រុសសម្លក់ខ្ញុំឡើងចង់ជ្រុះគ្រាប់ភ្នែកហើយ " មិនចាំយូរនាងតូចឱនទៅខ្សឹបដាក់ថេហ្យុង ។ថេហ្យុងងាកភ្នែកទៅមើលជុងហ្គុក តែនាយឆ្លាតណាស់ពេលថេហ្យុងងាកទៅនាយ ធ្វើជាងើយមើលអ្វីផ្សេងមិនដឹង។ ថេហ្យុងក្រវីក្បាលហួសចិត្តបន្ទិច ទើបងាកមកសើចញឹមៗដាក់នាងតូចវិញ ។
.........
NEW DAy ៚ Wellcome to ភពមនុស្ស
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...