Part 17
ថេហ្យុងត្រូវបានគេនាំដើរ តែថេហ្យុងមិនដឹងថាពួកគេកំពុងតែនាំខ្លួនសម្ដៅទៅទីណាទេ ។ថេហ្យុងមិនហ៊ានទាំងហើបមាត់សួរពួកគេផងដោយសារតែខ្លាចពេក ។ ចូលមកដល់កាន់ល្អាងមួយទៀតថេហ្យុងបានឃើញមនុស្សប្រុសម្នាក់ត្រូវបានគេចង់ព្យួរ ដោយឆ្កាងដៃយ៉ាងគួរឲ្យអាណិតថេហ្យុងមិនចំណាំឡើយថាគេម្នាក់នោះជាជុងហ្គុកព្រោះតែរូបរាងជុងហ្គុកមិនមែនស្ថិតក្នុងសភាពជាមនុស្សឡើយ ។
« បើកភ្នែកបានហើយប្អូនប្រុស » សានជីស្រែកដាក់ជុងហ្គុក ។ ថេហ្យុងហាក់ឆ្ងល់ជាខ្លាំងជាបងប្អូននឹងគ្នាតែហេតុអ្វីបានជា ធ្វើទារុណកម្មគ្នាដល់ថ្នាក់នេះពិតជាគួរឲ្យអាណិតពិតមែន ថេហ្យុងក៏ប្រហែលៗមុខមាត់របស់ជុងហ្គុកដែល តែមិនស្គាល់ឡើយ ។ ជុងហ្គុកងើបមុខឡើង ដើម្បីមើលម្ចាស់សម្លេងដែលស្រែកហៅខ្លួន មុនដំបូងមុខមាំនៅឡើយទេ តែ ពេលបានឃើញនូវវត្តមានរបស់ថេហ្យុងឈរនៅក្បែរសានចីដោយដៃមានជាប់ខ្នោះ ចុងហ្គុកប្រែទឹកមុខមកជាសោកសៅព្រួយបារម្ភពីរាងតូចម្ដង ។
« ជុងហ្គុក! ជាបងមែនទេ អ្ហឹកៗ » ថេហ្យុងគ្រាន់តែបានដឹងភ្លាមថាគេម្នាក់នោះជាសង្សារខ្លួន រាងតូចស្រែកយំហ៊ូរមនុស្សប្រុសដែលខ្លួនរងចាំប៉ុន្មានថ្ងៃមកនេះ ការពិតកំពុងតែជួបនឹងបញ្ហាដ៏អាក្រក់ ។
« អូនមកទីនេះបាន យ៉ាងម៉េច? » ជុងហ្គុកគេមិនសប្បាយចិត្តឡើយដែលមានវត្តមានថេហ្យុងនៅទីនេះ
ព្រោះដឹងថារាងតូចនឹងត្រូវជួបគ្រោះថ្នាក់« អូនមិនដឹងទេ ប..បងកើតអ្វីហេតុអ្វីក្លាយជាបែបនេះ » ថេហ្យុងទើបតែចាប់អារម្មណ៍នឹងរូបរាងកាយថ្មីរបស់ជុងហ្គុកនៅពេលនេះ គឺមិនមែនជាមនុស្សឡើយមុខមាត់គួរឲ្យខ្លាច ដូចជាបិសាចដ៏ទៃទៀតចឹង (ពេលនឹងគ្មានកន្ទុយនាគទេ)
« គេមិនមែនជាមនុស្សឡើយ អាល្អិត គេជាបិសាចដូចជាយើងចឹង ជាបិសាចជញ្ជក់ឈាម-» បានឱកាសសានជីអុចអាលដាក់ថេហ្យុងបំណងឲ្យរាងតូចស្អប់ខ្ពើមនិងខ្លាចរអាចំពោះជុងហ្គុក
« ស្ងាត់ទៅអាចង្រៃយ៍!! » ជុងហ្គុកខឹងកញ្រ្ជោលខ្លួនស្រែកបញ្ជាសានជីមិនឲ្យនិយាយអ្វីច្រើនជាងនឹងទៀត ។អ្វីដែលខ្លាចបំផុតគឺថេហ្យុងនឹងបញ្ចេញកាយវិការ ស្អប់ហើយខ្លាច ចំពោះខ្លួន
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...