Part 18
« ព្រះអង្គម្ចាស់ពេលនេះទ័ព របស់អ៊ុនសានបានមកដល់ច្រកចូលអាណាចក្រហើយក្រាបទូល » បិសាចរត់មកប្រាប់ដំណឹងនេះទៅកាន់សានជី ។
* អ៊ុនសាន ជាបងប្រុសជីដូនមួយរបស់ជុងហ្គុក ហើយក៏ជាសត្រូវមួយផ្នែករបស់សានជីដូចគ្នា *
« ប្រហែលជាវាដឹងថាជុងហ្គុកនៅទីនេះហើយ ល្អឯងឆាប់រៀបចំទ័ពទៅ យើងនឹងច្បាំងជាមួយវា » សានជីនិយាយចប់ កូនចៅក្រោមគំនាបក៏ចេញទៅធ្វើការតាមបញ្ជា
។នៅអាណាចក្រឈាមក្រហមនេះ ទ័ពមានមិនសូវច្រើនទេប៉ុន្តែបើនិយាយពីសមត្ថភាពវិញ ម្នាក់ៗគឺអស្ចារ្យខ្លាំងណាស់
។ ថេហ្យុងដែលត្រូវគេឃុំនៅក្នុងដំណាក់ បានឃើញសភាពការណ៍ដូចជាកំពុងច្របូកច្របល់ខ្លាំង រាងតូចលបៗបើកទ្វារមើលឃើញថាលែងមានអ្នកយាយទៀតហើយ« ពួកគេទៅណាអស់ហើយ បែបនេះជាឲកាសល្អរបស់យើងហើយ » ថេហ្យុងឈានជើងចេញមកតិចៗ តែមិនទាន់ផុតមាត់ទ្វារមែនទែនផងស្រាប់តែត្រូវខ្ទាតមួយទំហឹងចូលទៅក្នុងដំណាក់វិញ ។
« កុំគិតថាចេញពីទីនេះបានឲ្យសោះ » សានជីនេះហើយជាអ្នកធ្វើ គេប្រែក្លាយទៅជាបិសាចដែលឃោឃៅជាងមុនទៅទៀត ។ គេដើរមកក្បែរថេហ្យុងហើយដាក់ដៃទៅលើក្បាលរបស់ថេហ្យុង ភ្លាមៗថេហ្យុងក៏សន្លប់បាត់ទៅ បន្ទាប់មកសានជីប្រើវេមន្តដើម្បីយកខ្សែមកចងថេហ្យុងទុក យ៉ាងហោចណាស់ក៏មានថេហ្យុងធ្វើជាចំណាត់ខ្មាំងដែរ។
.............
ងាកមកមើលជុងហ្គុកឯណេះវិញ គេនៅតែចាប់ខ្លួននឹងច្រវា់ក់ដដែល ហើយគេក៏មិនបានដឹងពីស្ថានការណ៍នៅខាងក្រៅដែរ ដូច្នេះគេសម្រេចចិត្តធ្វើរឿងមួយដែលអាចឲ្យគេរួចខ្លួនបានគឺប្រើថាមពល កម្រិតខ្ពស់របស់ខ្លួន ។ថាមពលនេះមានគ្រោះថ្នាក់តែស្ថានការណ៍ទាល់ហើយមានតែធ្វើ ។
« អ្ហា៎ !! » ជុងហ្គុកបិទភ្នែកមួយស្របក់ បន្ទាប់មកគេបើកភ្នែកហើយស្រែកមួយទំហឹង ច្រវ៉ាក់នៅលើដៃព្រមទាំងអ្វីៗនៅទីនេះត្រូវបានរលាយក្លាយជាផ្សែងអស់ ។វាជាឱកាសហើយសម្រាប់ចេញពីទីនេះ តែរូបរាងរបស់ជុងហ្គុកក៏បានប្ដូរទៅជាសត្វនាគពេញលេញដែរ គេលែងជាមនុស្សទៀតហើយព្រោះគេប្រើថាមពលកម្រិតខ្ពស់នោះ !
លែងខ្វល់អ្វីទៀតចុងហ្គុកហោះចេញ ដើម្បីស្វែងរកថេហ្យុងសំណព្វចិត្តខ្លួន ។
ESTÁS LEYENDO
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampirosទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...