ភាគទី11•អារម្មណ៍ឃ្លាតឆ្ងាយ

2.1K 158 0
                                    

       ជុងហ្គុកយកកម្ទេចផេះនោះមកដាក់លេីតុមួយរួចប្រេីថាមពលពិសេសរបស់ខ្លួនធ្វេីឲ្យវាក្លាយទៅជាសៀវភៅដែលមានសភាពដេីមវិញ​  ។ គ្រាន់តែវាចេញជារូបរាងជាសៀវភៅហេីយជុងហ្គុកគេញញឹមសប្បាយចិត្តគិតថានឹងដឹងការពិតមិនខាននាយចាប់ផ្ដេីមបេីកវាមេីលប៉ុន្ដែស្នាមញញឹមក៏រលុបទៅវិញដោយសារតែក្នុងសៀវភៅនោះវាមានតែក្រដាស​  ស​ ធម្មតាប៉ុណ្ណោះ។

​     "  បេីគ្រាន់តែជាសៀវភៅធម្មតាហេតុអ្វីបានជានាងស្ល់ស្លោរម៉្លេះពេលTaeបេីកវាអាន? ចម្លែកខ្លាំងណាស់មានអ្វីលាក់បាំងមិនខាន"ជុងហ្គុកហាក់មិនជឿនឹងភ្នែករបស់ខ្លួនឡេីយព្រះអ្វីដែលនាយឃេីញនៅវេលានោះតាលីនាងបានខឹងនឹងថេហ្យុងខ្លាំងណាស់រហូតដល់ដុតសៀវភៅនេះចោលទៀតផង​ ដុតសៀវភៅគ្មានអក្សរនឹងហេស៎?

​      " អាហ្គុកឯងមកអង្គុយធ្វេីស្អីនៅទីនេះវេីយ!   " ភ្លាមៗនោះយ៉ុនហ្គីដេីរចូលមកដោយមានទាហានពីរបីនាក់ដែរ។ ជុងហ្គុកយកសៀវភៅនោះលាក់ទោះជាសៀវភៅធម្មតាក៏ជុងហ្គុកមិនចង់ឲ្យនរណាម្នាក់មកឃេីញដែរ។

​     "គ្មានទេ!   " ជុងហ្គុកតបស្របពេលដែលខ្លួនគេក៏បានក្រោកឈរ។
​      ••បាំ​ង~~~សម្លេងដូចជាបំផ្ទុះបានលឺកងរំពងពេញជម្រំធ្វេីឲ្យពួកគេខ្នះខ្នែងចេញទៅមេីលហេតុការណ៍​ ។
​      "មានរឿងអី? ៗ" សម្លេងឆោឡោសួរគ្នាទៅវិញទៅវិញចង់បានចម្លេីយ
​      " សត្រូវបោះគ្រាប់បែកមកបំភ័យពួកយេីងហេីយ​ តទៅអាចនឹងឈានទៅដល់គ្រោះថ្នាក់ជាងនេះសូមប្រុងប្រយ័ត្នផងអ្នកទាំងអស់គ្នា!   "  មេបញ្ជាការ​ ឆយ​ និយាយព្រោះវាអម្បាញ់មិញសត្រូវគហរាន់តែបំភ័យប៉ុណ្ណោះ។ ហេីយគ្រប់គ្នាក៏មានទឹកមុខមិនល្អភ្លាមៗ​ ពេលដឹងថាខ្លួនកំពុងស្ថិតក្នុងគ្រោះថ្នាក់តែដេីម្បីជាតិពួកគេក៏ប្រឹងតស៊ូប្រឆាំងជាមួយ​គេ

​      " បេីលេងដល់ថ្នាក់បោះគ្រាប់បែកមកហេីយរឿងនឹងមិនចប់ត្រឹមនេះទេ​ " ជុងហ្គុកគេពិតជាចង់សម្រុកចូលទៅបាញ់សម្លាប់ពួកគេទាំងនោះខ្លាំងណាស់តែទាស់ត្រង់ថាគេមិនអាចនោះទេគ្រប់យ៉ាងគឺស្ថិតនៅក្រោមការបញ្ជាថ្នាក់លេី។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now