Part47
ព្រឹក
ជុងហ្គុកចេញពីបន្ទប់ទឹកមានកន្សែងជូតក្បាល នាយភ្ញាក់មុនប្រពន្ធមិនហ៊ានរំខានទេីបសម្រចទុកឲ្យគេងយកកម្លាំង ។ ប៉ុន្តែនៅពេលជុងហ្គុកចេញពីបន្ទប់ទឹក នាយសម្លឹងទៅអស់សំណេីចនឹងប្រពន្ធដែលកំពុងអង្គុយឆ្ងក់សក់ក្បាលកន្រ្ទីងកន្ទ្រេីងលេីគ្រែ។ ជុងហ្គុកដេីរមករកប្រពន្ធ
" ប្រពន្ធបងក្រោកហេីយតេី សឺត-មានមិនស្រួលត្រង់ណាអត់ ចុះត្រគាកនៅឈឺដែលអត់ ? "
"អ្ហឹកៗ ប្ដី អូនឈឺពេញខ្លួនទាំងអស់ អូនក្រោកអត់រួចទេ " ថេហ្យុងពេបមាត់ដាក់ប្ដី រំអួយ
"ចឹងចាំបងបីទៅងូតទឹក ជុប៎ ខ្លួនស្អុយមែនទែន " រាងក្រាស់លេីកបីថេហ្យុង ទម្លាក់មាត់ថេីបទ្រូងស្រង់យកក្លិនខ្លួន
" ខ្លួនអូនស្អុយ ព្រោះអ្នកណា? " ថេហ្យុងសម្លក់
"ព្រោះអូន "
"Aww??"
" មកពីអូនទាក់ទាញបង "
"និយាយស្អីស្ដាប់មិនសូវយល់ "
"អនុវត្តន៍ផ្ទាល់ៗឆាប់យល់ជាង ណ៎ "
"ឆ្កួត !" ថេហ្យុងអៀន ផងខ្នាញ់ផង ប្រុសគម្រក់នេះកូន១ហើយនៅធ្វើចរឹកច្រឡឺមដូចកម្លោះ ។ ជុងហ្គុកដាក់ថេហ្យុងថ្នមៗក្នុងអាងទឹក ។ នាយបង្ហូតទឹកក្ដៅឧណ្ឌៗចូលអាង និងចាប់ផ្ដើមដួសខ្លួន បម្រើប្រពន្ធ ។
"យប់មិញពុកមាត់បងចាក់សាច់អូនណាស់ ចាំអូនកោរឲ្យ"
"បងមិនចង់កោរទេ បងចង់ទុកឲ្យវាដុះវែង " ស្របសម្ដីនាយចាក់សាប៊ូកក់សក់មកចាក់លើក្បាលប្រពន្ធ និងច្បូតសរសៃសក់ឆ្លៀតធ្វើសរសៃរក្បាលឲ្យផង
" អាក្រក់មើលណាស់ លែងសង្ហារហើយចឹងហ៎ " ថេហ្យុងពេបមាត់
" បងសង្ហារធ្វើម៉េចក៏នៅតែសង្ហារដែរ ដល់ពេលនោះអូនប្រាកដជាស្រែកសរសើរបងមិនខាន"
"អ៊ែក ! ដូចចោរមិនថាទេ "
"ចោរក៏បានឲ្យតែមានប្រពន្ធស្អាត ជុប៎ " នាយឱនមកថើបមាត់ក្រហមព្រឿងៗរបស់ប្រពន្ធ ។ ថេហ្យុងញញឹមមានសេចក្ដីសុខអាចនិយាយបានថាខ្លួនពិតជាមានសំណាងណាស់ ដែលមានជុងហ្គុកជាប្ដី ។សម្រាប់អ្នកផ្សេងមិនដឹងទេ តែសម្រាប់ថេហ្យុង គេលើកនាមប្ដី ជាឧត្តមស្វាមី ព្រោះជុងហ្គុកល្អពេកហើយ ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...