ភាគទី39:​ Crush អូន​ ❄️

1.3K 104 2
                                    


   ២ខែកន្លងផុតទៅ​ ជុងហ្គុកដេីរតួនាទីជាប្ដីបានយ៉ាងល្អបំផុត​  នាយតែងតែយកចិត្តទុកដាក់បម្រេី​ និងផ្ដល់ភាពកក់ក្ដៅផ្អែមល្ហែមដូចកាលស្នេហ៍គ្រាដំបូង​ ។ ចំណែកឯថេហ្យុង ក៏ចូលធ្វេីការងារ​ ជាគ្រូពេទ្យវិញនៅឯមន្ទីរពេទ្យដដែលនោះ​ គ្រាន់តែថាបច្ចុប្បន្នកូនរបស់ហានដុកជាអ្នកកាន់កាប់មេីលខុសត្រូវ​ ជុងហ្គុកមិនសូវជាពេញចិត្តប៉ុន្មានទេ​ ព្រោះនាយចង់ឲ្យថេហ្យុងនៅតែផ្ទះបានហេីយ​ រឿងលុយនាយអាចចាត់ចែងបានតែថេហ្យុងក្បាលរឹងណាស់​ មានះចង់ធ្វេីឲ្យទាល់តែបាន​ រាងតូចបានលេសថា​ មិនចង់នៅស្ងៀមពឹងលុយប្ដី​ នោះទេ។

​     ចេញពីក្រុមហ៊ុន​ ជុងហ្គុកឈៀងចូលយកថេហ្យុងនៅមន្ទីរពេទ្យ​ ព្រោះថាថេហ្យុងត្រូវតែវេនពេលថ្ងៃប៉ុណ្ណោះ​ ល្ងាចគេក៏ចេញដូចគ្នា​។

​     កម្លោះតូចដេីរចេញពីក្នុងមន្ទីរពេទ្យដោយមានស្ពាយកាបូប​ ពេទ្យទាំងញញឹមញញែមសម្លឹងទៅប្ដីដែលកំពុងឈរផ្អែកទ្វារឡានរង់ចាំខ្លួនយ៉ាងសង្ហារ​ ។  ជុងហ្គុក​ ដេីរមកទទួលជួយកាន់កាបូបប្រពន្ធ​ និងមិនភ្លេចថេីបថ្ងាសមួយខ្សឺត​ ថេហ្យុងញញឹមអៀន​ ហេីយក៏នាំគ្នាដេីរចូលឡានសម្ដៅទៅផ្ទះ។

​         " ថ្ងៃនេះបងហត់ទេ? "

​         " បងអត់ហត់អត់ទេ​ ចុះអូនការងារយ៉ាងម៉េចដែរ​ ? កូនបងមានរករឿងដែលអត់​ "  ដោយសារតែមួយរយ:ចុងក្រោយនេះ កូនក្នុងផ្ទៃថេហ្យុង​តែងតែចាញ់ក្អួតពេលយប់​ ទេីបជុងហ្គុកខ្លាចថាប៉ះពាល់ដល់ការធ្វេីការប្រពន្ធផង

​          "អត់អីទេ​ ថ្ងៃនេះការងាររលូនល្អណាស់​  តែបងពួកយេីងចូលផ្សារសិនទៅ​ អូនចង់ទិញរបស់បន្ទិច​ " ថេហ្យុងនិយាយប្រាប់ប្ដី​ ពេលឡានបេីកមកដល់មុខផ្សារ​ ជុងហ្គុកក៏បត់ឡានចូលជូនប្រពន្ធដេីរផ្សារខ្លួនជាអ្នកកាន់ឥវ៉ាន់​ មនុស្សប្រុសស្រីតែងតែច្រណែននឹងថេហ្យុងដែលបានប្ដីល្អដូចជុងហ្គុក​ ហេីយក៏កោតសរសេីរពីស្នេហារបស់ពួកគេ​ មិនដាច់ពីមាត់​ ។

​       @ភូមិគ្រឹះ​ ថេហ្គុក

​        ឡានបេីកចូល​ ដល់ភូមិគ្រឹះភ្លាមមានអ្នកបម្រេីរង់ចាំទទួល​ចៅហ្វាយ​ ជុងហ្គុកប្រាប់ឲ្យពួកគេទៅយកឥវ៉ាន់នៅខាងគូតឡាន​ ទៅទុក​ ។ ថេហ្គុកបណ្ដេីរគ្នាចូលផ្ទះ​ តែស្រាប់តែទូរស័ព្ទជុងហ្គុករោទ៍ឡេីងឥតឈប់​ បង្ខំឲ្យជុងហ្គុកលូកយកមកមេីល​ ហេីយសម្លឹងមុខប្រពន្ធទាំងក្រែងចិត្ត​ ថេហ្យុងឃេីញដូច្នេះដេីរឡេីងទៅបន្ទប់មុន​ ។ ជុងហ្គុកលេីកទូរស័ព្ទមកផ្អឹបនឹងត្រចៀករង់ចាំអ្នកម្ខាងទៀតនិយាយ

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now