ព្រឹកថ្ងៃថ្មី (កាត់ៗ )
ជុននីនភ្ញាក់ពីដំណេកឃេីញអាទិត្យជះតាមបង្អួច។ តែស្រាប់តែភ្ញាក់ផ្អេីលនៅពេលបានឃេីញមនុស្សមាឌធំ ដេកនៅពីក្រោយគេ ដាក់ដៃឱបចង្កេះជុននីនមកមុខ ក្បាលរបស់បុរសម្នាក់នោះកប់នៅត្រង់ ក របស់ជុននីន។
ជុននីនប្រញ៉ាបដកដៃប្រុសម្នាក់នោះចេញ តែគេតោងស្អិតមនឲ្យរបេះបាន និងចាប់ខ្លួនជុននីនមកគេងលេីទ្រូងគេវិញ ។ បេះដូង ជុននីនលោតឮសម្លេងខ្លាំងៗ ញាប់ញ័រស្មានមិនត្រូវ ។
" មិននឹកខ្ញុំទេហេស៎ ? ជុននីន ? " គេសួរទាំងបិទភ្នែក
" ឯងជានរណា ហេតុអ្វីខ្ញុំត្រូវនឹក "
" បែកគ្នាតែ១០ចាំខ្ញុំលែងបានហេីយ ? ចុះដេីមឈេីរបស់យេីងឯងបានថែរក្សាវាបានល្អឬអត់ "
អ៊ូយ៉ុងបានរលឹកដល់ដេីមឈេីរដែលដាំជាមួយគ្នា កាលពីក្មេង ធ្វេីឲ្យុននីនដឹងភ្លាម ថាបុរសដែលគេងឱបគេ ជា អ៊ូយ៉ុង ។ ជុននីនរលីងរលោងទឹកភ្នែក គាំងមិនអាចនិយាយអ្វីបាន
" ជា អ៊ូ..អ៊ូយ៉ង មែនហេស៎ ? "
" ខ្ញុំនឹកឯងណាស់ ខ្ញុំចង់ឱបឯងបែបនេះយូរណាស់មកហេីយ "
" ចុះ អ៊ូយ៉ុងបាត់ទៅណាយូរម្ល៉េះហេតុអ្វីទៅមិនប្រាប់ខ្ញុំចឹង អ្ហឹកៗ ខ្ញុំក៏នឹក អ៊ូយ៉ុងខ្លាំងដូចគ្នា "
" សុំទោស " រាងក្រាស់ងេីបមកថេីបផ្ដិតទឹកភ្នែកក្មេងរំអួយ ។ .........
កាលពីយប់មិញជុងហ្គុកបានទៅរក ជីស្យុងហេីយគេក៏ព្រមមកភពមនុស្សតែ គេក៏សុំជុងហ្គុកនាំបុគ្គលម្នាក់មកជាមួយផង ជុងហ្គុកក៏មិនប្រកែក
" ជីស្យុង កូនចិត្តអាក្រក់ណាស់ទុកប៉ាចោល " ថេហ្យុងបន្ទោសកូនទាំងពេបមាត់ ។ ជីស្យុងដឹងខុសភ្លាម
" កូនសុំទោស កូនគ្រាន់តែចង់នៅទីនោះឲ្យបានយូរតែគ្មានបំណងថាមិនមកវិញទេ "
" មិនអីទេ តែក្មេងតូចនោះជានរណា ? "
"គេជា មិត្តរបស់កូន ជាបិសាចនាគគួរឲ្យស្រឡាញ់ណា៎ប៉ាតូច" ជីស្យុងឱនទៅខ្សឹបក្បែរត្រចៀកថេហ្យុង ។ ជីស្យុង មិនចង់សរសើរឲ្យក្មេងតូចម្នាក់នោះឮឡេីយ ខ្លាចគេបានចិត្ត។ ថេហ្យុងសេីចតិចៗមានអារម្មណ៍ថា ដូចជាដឹងមូលហេតុដែលកូនរបស់ខ្លួន ចូលចិត្តរស់នៅ ភពបិសាច។
កំពុងជជែកគ្នា ជុននីន អ៊ូយ៉ុង ក៏ចេញមកព្រមគ្នា ផ្ដល់ចម្លេីយឲ្យថេហ្យុងដឹងថា យប់មិញពួកគេគេងជាមួយគ្នា អាកូនកំហូច! ! ។
" ជុននីនថ្ងៃនេះទៅចុះឈ្មោះចូលរៀនទី១២មែនទេ ? " ថេហ្យុង
" បាទ លោកពូ "
" ខ្ញុំចង់ចូលរៀនដែរ ប៉ាតូច " អ៊ូយ៉ុង ស្រែកបន្ទរ
" អូខេៗ ស្រេចលេីកូន ចឹងយកឡានទៅជាមួយជុននីនតែម្ដងទៅ " ថេហ្យុងមិនប្រកែក ហេីយបានហុចសោរឡានថ្មីស្រឡាងមួយឲ្យកូនប្រុស។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...