ភាគទី​3​ •រំខាន​ ធុញទ្រាន់​

3.1K 222 2
                                    

   Part 3

​      ថ្ងៃថ្មី​ ..☼​     ហហហ

​     ពេទ្យ​តូច​ ថេយ៍យ៉ុង​និងមិត្តៗនាំគ្នា​ភ្ញាក់​ពី​ព្រលឹម​ ដេីម្បីបានឆាប់ទៅដល់​កន្លែង​ស្នាក់​អ្នក​ជំងឺ​។​ វានៅ​រាងឆ្ងាយគួរសមដែល​ យប់មិញ​កុំតែបាន​ក្រុម​គ្រូពេទ្យ​ចាស់ជួយ​ប្ដូរ​វេន​ដេីម្បី​ឲ្យ​បានសម្រាក​កុំអី​មួយថ្ងៃនេះគ្មានបានដេកពួនឡេីយ។

​    មក​ដល់​កន្លែង​ស្នាក់​អ្នក​ជំងឺ​ ថេយ៍​និង​ជីមីន​ដេីរ​ចូលទៅ​ខាងក្នុង​ ។ សភាព​ខាងក្នុង​គឺមាន​គ្រែអ្នក​ជំងឺ​តម្រៀប​ជាជួរហេីយ​គ្រែ​និមួយៗ​ក៏មាន​អ្នក​របួស​គ្រាន់តែ​ថាអ្នកខ្លះ​របួស​ស្រាល​និង​ខ្លះ​ធ្ងន់។ ដែល​ថេយ៍​ចាប់ផ្ដេីម​សម្លឹង​ដំបូង​នោះ​គឺ​ អ្នក​កម្លោះ​ជុងហ្គុក​ ប៉ុន្តែ​មេីលទៅគេ​ដូចជាបានធូរហេីយ​ ឃេីញនៅ​និយាយ​គ្នាលេងសេីច​សប្បាយ​ជាមួយនឹង​ អ្នកគ្រូ​ពេទ្យ​នូហ្វាង​ទៀតផង🙂។
​   *គេ​ប្រហែល​មានអ្នក​មេីលថែ​រួចហេីយ*  ថេយ៍​ដៀងភ្នែកមេីលពួកគេបន្ទិច​ លួចអន់ចិត្តតែម្នាក់ឯង។ ខ្ជិល​ឈរមេីលនាំតែ​ពិបាកចិត្តរាងតូច​ ក៏ចូលទៅ​ពិនិត្យ​របួស​ដល់អ្នក​ជំងឺ​ផ្សេង​វិញ​ ។ ថេយ៍​ចាប់ផ្ដេីម​លាង​របួស​ឲ្យ​ពួកគេ​សារជា​ថ្មីហេីយក៏​ប្ដូរ​បង់ថ្មី​ រាងតូច​មេីលថែ​ពួកគេ​យ៉ាង​ដិតដល់​បំផុត​ គេ​សប្បាយ​ចិត្ត​ណាស់​នៅពេលបាន​ជួយ​មនុស្ស​បែបនេះ​(ទឹកចិត្ត​គ្រូពេទ្យ​)🥰

​     "​ ពេទ្យ​ដៃស្រាលមែនទែន​ ចង់ឲ្យ​ស្ទាប​បែបនេះ​រហូតដល់ហេីយ​ "​ ពេទ្យ​ស្អាត​តែងតែ​ទទួល​បាន​ការ​ឡកឡឺយ​បែបចែចង់ពីអ្នក​ជំងឺ​ ហេីយ​ប្រយោគ​បែបនេះ​ថេយ៍​ស្ដាប់ឡេីង​ត្រលាន់ហេីយ។

​     "​ មិនជ្រាបថា​ លោក​ចង់មាន​របួស​រហូត​មែនទេ​? "
ថេយ៍​រក្សា​ទឹក​មុខ​ញញឹម​ស្រស់​ដដែល​ សួរគេ​បែប​ឌឺដង​ បេីចង់ឲ្យ​ថេយ៍​មេីលថែរហូត​ទាល់តែ​ជា​អ្នក​ជំងឺ​..ប៉ុណ្ណោះ​

​     "​ ហាសហា...​"​ ពួក​ទាហានដែលស្ដាប់​ឮក៏នាំគ្នាសេីចឡេីង​ កាលបេី​ឮ​បែប​នេះ​។ លេីក​លែងតែ​ជុងហ្គុក​ដែលកំពុង​អង្គុយ​ស្ដាប់ទាំង​ ក្រឺតខ្នាញ់នាយមិនចូលចិត្តឲ្យនរណាមក​និយាយ​ ញ៉ែឬ​រញ៉េរញ៉ៃ​​រាងតូច​សោះ​ លក្ខណៈ​ថាហួងហែង។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now