Episode 51
"វាជាស្នាមក្រែមពិតមែន តែបងគ្មានស្រីស្អីទេ "
"មិនជឿទេ "
" ចឹងចាំស្ដាប់បងណា៎ " [...] នៅពេលដែលជុងហ្គុកចេញពីប្រជុំ មានមនុស្សស្រីម្នាក់ដេីរជំពប់ជេីងមកលេីទ្រូងនាយ ហេីយបានលួចផ្ដិតស្នាមក្រែម មានចេតនាបន្សល់ឲ្យឃេីញនៅលេីអាវជុងហ្គុក។ តែពេលនោះជុងហ្គុកមិនបានចាប់អារម្មណ៍នោះឡេីយ ទេីបដេីរមកក្នុងបន្ទប់ធ្វេីការផ្ទាល់ខ្លួន ហេីយក៏បានជួបនឹងអ៊ូយ៉ុងនោះ
" អ្ហឹកៗ ជុងហ្គុក~ អូនសុំទោស" ថេហ្យុងស្ដាប់ចប់ហេីយស្រែកយំខ្លាំងៗ ត្រសុលខ្លួនទៅឱបប្ដី គេខុសខ្លាំងណាស់ ម្ដងជាពីរដងហេីយដែលគេចូលចិត្តប្រច័ណ្ឌមិនសួរនាំហេតុការជាមុន ឲ្យបានច្បាស់ជាងនេះ
" បងមិនខឹងទេតែបងអន់ចិត្តណាស់ "
" អ្ហ៎? អូន-អ្ហឹកៗ " មិនអាចនិយាយអ្វីបានគិតតែពីយំ ។ ថេហ្យុងដឹងថាចរឹកខ្លួនឯងបែបណា គេចូលចិត្តគិតខឹងតែម្នាក់ឯង ទោះខំកែតែមិនសូវជាបានផលឡេីយ គេចូលចិត្តរេចិត្តទៅលេីអ្វីដែលគេឃេីញនឹងភ្នែក ជាជាងសម្ដីការពិត ។ ទោះយ៉ាងណា ថេហ្យុងត្រូវ តែខឹង វៃបញ្ចេញកំហឹងជាមុនទេីបព្រមស្ដាប់ហេតុផលតាមក្រោយ " អូនសុំទោសណា៎ កុំអន់ចិត្តអី " ថេហ្យុងធ្វេីភ្នែកម៉ក់ៗដាក់ប្ដី ។ គេពិតជាមិនដឹងថាគួរប្រេីពាក្យអ្វីទៅនិយាយជាមួយជុងហ្គុកឡេីយ ព្រោះខ្លួនជាអ្នកខុសទាំងស្រុង
" មិញនេះអូនមួលស្លឹកត្រចៀកបងឈឺខ្លាំងណាស់ដឹងអត់ ? "
" អូនអត់ដឹងទេ ព្រោះអូនមិនមែនជាបង ហិហិ"
" បងត្រូវសងសឹក ! "
" សងសឹកបែបណាទៅ ? "
" យប់នេះអូននឹងដឹង " ហេហេ សងសឹកពេលយប់ដូចជាមិនសូវស្រួលប៉ុន្មានទេ ។
" អ្ហឹមៗ " ថេហ្យុងងងក់ក្បាលមិនហ៊ានប្រឆាំង" អាវបងដោះមកអូនយកទៅដុតចោល " បន្ទាប់មកថេហ្យុង ទាញអាវតិចដេីម្បីទាមទារ ។ ជុងហ្គុកក៏ដោះអាវភ្លាមៗ រួចហុចទៅឲ្យប្រពន្ធសំណព្វចិត្ត ។
" បងងូតទឹកសិនទៅ ចាំអូនរៀបចំបាយទឹកឲ្យបងណា៎ សឺត ស្រឡាញ់បង " ថេហ្យុងជន្ទេីតជេីងទៅថេីបមាត់ជុងហ្គុកសឹមចេញ ពីបន្ទប់ ។
ជុងហ្គុកទាញទូរស័ព្ទខលទៅ ជំនួយការម្នាក់ ។
" ចាត់ការស្រីម្នាក់នោះកុំឲ្យមករញ៉េរញ៉ៃជាមួយខ្ញុំម្ដងទៀត មិនបាច់ដល់ស្លាប់ទេ ! "
អ្នកណាមានបំណងចង់មកបំបែកបំបាក់គ្រួសាររបស់នាយ កុំសង្ឃឹមថាបានផលល្អឲ្យសោះ ។ កុំឲ្យរឿងកាន់តែរាលដាល ត្រូវចាត់ការពីឥឡូវទៅ ។
ថេហ្យុង ចុះមកខាងក្រោយកអាវជុងហ្គុកទៅដុតចោលមិនស្ដាយស្រណោះ ព្រោះខ្លួនសែនស្អប់ពេលឃេីញស្នាមក្រែមមួយនោះ នេះបេីបានជួបម្ចាស់ស្នាមក្រែមវិញ ស្បថថាថេហ្យុងនឹងទះឲ្យបែកឈាមក្រហមចេញតាមមាត់ កុំឲ្យចេះតែដេីរហាច់ហេីរ រកប្ដីគេពេក ។
ESTÁS LEYENDO
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampirosទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...