ភាគទី27 : គ្រប់យ៉ាងដើម្បីអូន 🙇

1.7K 143 2
                                    

  « ឆាប់បើកផ្លូវឲ្យនាងចូលទៅ មិនឮនាងអះអាងក្ដែងៗទេហេសថានាងជាមហេសីរបស់ អធិរាជ » ម៉ានយ៉ាងាកទៅប្រាប់ទាហានទាំងអស់នោះ យ៉ាងណាម៉ានយ៉ាក៏មានអំណាចល្មមគ្រប់គ្រាន់ឲ្យពួកគេធ្វើតាមដែរ ។ ម៉ូញញឹមចម្អកដល់ពួកទាហាន ហើយដើរចូលដំណាក់យ៉ាងក្រអឺតក្រទម បំផុត ។

      ម៉ានយ៉ាញញឹមចុងមាត់សម្បូរទៅដោយល្បិចពេញខ្លួន នាងធ្វើបែបនេះព្រោះតែចង់ឲ្យ ម៉ូចូលទៅរកជុងហ្គុក គិតទៅមើលថាបើម៉ូចូលទៅ ឡូឡាប្រកាសថានាងជាប្រពន្ធជុងហ្គុក
តើថេហ្យុងមានអារម្មណ៍បែបណា ?? ពួកគេនឹងត្រូវបែកគ្នា!

     ...

     « លោកកំពុងធ្វើស្អីនឹង ?»  គ្រាន់តែចូលមកដល់ភ្លាម ម៉ូស្ទុះទៅចាប់ទាញជុងហ្គុកចេញពីថេហ្យុង ហើយគំហគសួរដូចជាខឹងណាស់ ។រីឯថេវិញ មិនមាត់ទេមានតែឆ្ងល់ថានាងម្នាក់នេះជានរណា ?

       « អ្នកណាអនុញ្ញាតិឲ្យចូលមក » ជុងហ្គុករាងគំហគដាក់នាងបន្ទិច មិនហ៊ានខ្លាំងឡើយដោយសារតែយល់ថាម៉ូមានរបស់សំខាន់ដែរនាយចង់បាន ....

      « ខ្ញុំជាប្រពន្ធលោកណា៎ ចង់ចូលមកក៏គ្មានអ្នកណាហ៊ានឃាត់ដែរ គិតតែម្នាក់នេះជានរណាប្អូនប្រុស មែនទេ?»  ម៉ូឱបដៃសម្លឹងមើលថេហ្យុងដែរអង្គុយស្ងៀមធ្មឹងៗ ។ 

     ថេហ្យុងក៏សម្លឹងមុខម៉ូវិញទាំងខឹងដែរ នៅមិននៅមកប្រកាសថាខ្លួនឯងជាប្រពន្ធ របស់ជុងហ្គុកនេះ មិនគិតថាវាជារឿងកប្លែងពេកទេហី ?  តែ..មើលទៅនាងពិតជាក្លាហានណាស់ក្នុងការនិយាយពាក្យនេះ ថែមទាំងជុងហ្គុកមិនមានប្រតិកម្មខឹងអីបន្ទិច ឬវាជាការពិត ? រង់ចាំស្ដាប់ចម្លើយចេញពីមាត់ជុងហ្គុកសិន ថានាយនឹងឆ្លើយបែបណា

     « ថេហ្យុង ជាប្រពន្ធរបស់ខ្ញុំ  » ជុងហ្គុកផ្ដល់ចម្លើយយ៉ាងពិតប្រាកដទៅ ម៉ូ ហើយវាបង្កជារឿងកប្លែងសម្រាប់នាងទៅវិញ

     « ប្រុសនឹង ? ធ្វើស្អីកើត នៅពិការទៀត ចឹងតើបានប្ដីរកថ្មីព្រោះធុញនឹងរបស់ គ្មានបានការ ដូចឯង » ម៉ូ និយាយដៀមដាមដាក់ថេហ្យុង ធ្វើឲ្យទឹកភ្នែកមួយដំណក់ធ្លាក់ចេញមកពីភ្នែកថេហ្យុង ឈឺណាស់ វាដូចជាញ៉យដងពរកហើយដែរនាងនិយាយថាខ្លួនជា ប្រពន្ធជុងហ្គុក ! ទាំងដែរខ្លួនក៏ជាប្រពន្ធជុងហ្គុកដូចគ្នា តើជុងហ្គុកទៅបានប្រពន្ធមកពីណាទៀត

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Hikayelerin yaşadığı yer. Şimdi keşfedin