ភាគទី19: មើលថែ 💓

1.9K 152 1
                                    

   ទឹកមុខជុងហ្គុកសម្លឹងទៅបុរសបម្រើទាំងពីរពិតជាគួរឲ្យខ្លាច ហើយក៏ធ្វើឲ្យថេហ្យុងខ្លាចដូចគ្នា។ 

     « ឆាប់ចេញពីទីនេះភ្លាមទៅ!  »  ជុងហ្គុក សង្កត់សម្លេង។ពួកគេក៏ចេញ ។  ជុងហ្គុកទម្លាក់ទឹកមុខធ្វើជាធម្មតាវិញហើយដើរសសៀលទៅរក ថេហ្យុងដែលកំពុងភ័យខ្លាចញ័រកាយដូចកូនសត្វ ។ 

    « កុំធ្វើអីខ្ញុំ ខ្ញុំខ្លាចហើយ » ថេហ្យុងលើកដៃសំពះសុំការអត់អោនពីជុងហ្គុក ។ 
ជុងហ្គុកប្រែជាតក់ស្លុតភ្លាមនៅពេលឮបែបនេះ នេះថេហ្យុងខ្លាចខ្ញុំដល់ថ្នាក់នឹងផងឬ ?ខ្ញុំមិនទាន់បានធ្វើស្អីគេឯណា ?  ឬ មកពីពេលនេះរូបកាយខ្ញុំអាក្រក់ពេកទើបគេខ្លាច ?

    « ថេ~ » ជុងហ្គុក ឈានចូលទៅមួយជំហ៊ានទៀត តែថេហ្យុងក៏ថយគូទទៅក្រោយ ដៃនៅតែលើកសំពះជុងហ្គុក ។រំពេចនោះ ជុងហ្គុកស្ទុះទៅឱបថេហ្យុងជាប់តែម្ដង

     « កុំខ្លាចបងអី បងមិនធ្វើអីអូនទេ សូមអង្វរកុំធ្វើបែបនេះដាក់បងអី បងពិតជាឈឺចាប់ណាស់នៅពេលអូនគេចបងបែបនេះ »  ជុងហ្គុក ធ្វើបែបនេះកាន់តែឲ្យថេហ្យុងភ័យខ្លាចថែមទៀត

     « អ្ហឹកៗ!  ដោះលែងខ្ញុំទៅ កុំសម្លាប់ខ្ញុំអីខ្ញុំខ្លាចហើយ » ថេហ្យុងនៅតែពោលប្រយោគបែបនេះជាប់រហូត ជាហេតុធ្វើឲ្យជុងហ្គុកងត់គិតមិនបានថា សានជី បានធ្វើអ្វីមកកាន់ថេហ្យុងខ្លះហេតុអ្វីបានជា ថេហ្យុងប្រែក្លាយជាបែបនេះ គឺដូចជាមនុស្សគ្មានសតិនិយាយមិនដឹងគ្នាអ៊ីចឹង ថេហ្យុងពីមុនមិនមែនបែបនេះឡើយ ។ 

     « ថេ ~អូនពិតជាចាំបងមិនបានទេឬ ?បងគឺជុងហ្គុកណា៎ » ជុងហ្គុក ក្រសោបថ្ពាល់ថេហ្យុងនិងនិយាយដោយអស់សង្ឃឹម មួយជីវិតនេះបើថេហ្យុងពិតជាបំភ្លេចគេមែន តើរស់នៅមានន័យអ្វីទៀត ? ថេហ្យុងបិទភ្នែកមិនបើកនោះទេ តែពេលឮសំណួរជុងហ្គុកគេស្រាប់តែបើកភ្នែកសន្សឹមៗ រួចសម្លឹងមើល ជុងហ្គុក រួចក៏ភ័យខ្លាចភ្លាមៗ ? 

    « ខ្ញុំមិនស្គាល មិនស្គាល់ទេ ឆាប់លែងខ្ញុំភ្លាមទៅខ្ញុំចង់ចេញពីទីនេះ លោកគួរឲ្យខ្លាចខ្លាំងណាស់ អ្ហឹកៗ  ខ្ញុំខ្លាចលោក ឆាប់ចេញពីខ្ញុំទៅ »   ថេហ្យុង រើខ្លួនដើម្បីឲ្យរួចចេញពីជុងហ្គុកតែមិនអាចឡើយព្រោះកម្លាំងជុងហ្គុកខ្លាំងជាង

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now