ចំណែកឯរាងតូចនៅក្នុងដំណក់តែម្នាក់ឯងនេះវិញក្នុងចិត្តចេះតែរសាប់រសល់ ព្រោះជុងហ្គុកទៅយូរណាស់ហើយមិនទាន់ឃើញមកវិញទៀត ចិត្តបារម្ភក៏កើតមានឡើង ថែមទាំងមានប្រថ្នូលដូចជាមិនស្រួល ។ ថេហ្យុងដើរចុះឡើងៗ អើតឡើមៗភ្នែកសម្លឹងទៅកាន់មាត់ទ្វា ទន្ទឹងរង់ចាំផ្លូវប្ដី ។ មិនយូរប៉ុន្មានសម្លេងបើកទ្វារក៏បន្លឺឡើង ថេហ្យុងប្រញ៉ាប់រត់ទៅទទួល ឃើញថាជាជុងហ្គុកពិតមែន
« ជុង..បងមកវិញហើ..ម៉ូ?? » អារម្មណ៍ដែរសប្បាយអរអម្បាញ់មិញត្រូវប្រែមកជាសង្ងាកចិត្តដែរលេចវត្តមាន ម៉ូមកជាមួយផងដែរ ។ ថេហ្យុង មិនខ្វល់ពីម៉ូក៏ ដើរទៅក្បែរជុងហ្គុក តែជុងហ្គុកប្លែកណាស់ មិនមាត់រកខ្លួនសូម្បីមួយម៉ាត់
«ចេញពីដំណាក់យើងទៅ ! » ជុងហ្គុកដេញថេហ្យុង ព្រោះនៅពេលដែរមក ម៉ូបានបង្គាប់បញ្ជាលើជុងហ្គុករួចអស់ហើយ ។ ថេហ្យុងហាក់ភាំង តែមិនយល់ពីអ្វីដែរជុងហ្គុកចង់សម្ដៅឡើយ ដេញអ្នកណា ?ដេញខ្លួន ឬ ដេញម៉ូ ?? តែកែវភ្នែក ស្រជាក់ស្រេបរបស់ជុងហ្គុកកំពុងសម្លឹងមក Tae !! មិនអាចឡើយ ម៉េចនឹអាចនុ៎ះ?
« បងចង់និយាយពីអី ជុងហ្គុក ? » ថេហ្យុងហូរទឹកភ្នែកសួរទាំងញ័រសម្លេង ដូចជាចង់ចេញយំ នៅសុខៗមកដេញប្រពន្ធទាំងគ្មានមូលហេតុបែបនេះ ? ម៉េចក៏ផ្លាស់ប្ដូរលឿនម្ល់េះ ទើបតែល្អូកល្អើនជាមួយគ្នាមុននេះសោះ ?
«ត្រចៀកឯងថ្លង់ ឬ ក៏ឯងមុខក្រាស់ ដល់ថ្នាក់គេហាមាត់ដេញប៉ុណ្ណឹងហើយនៅធ្វើ ស្លើរៗទៀត ល្ងង់មែន ! » ម៉ូឱបដៃពេបមាត់ពេប ក ដាក់ថេហ្យុង
«នាងធ្វើស្អីជុងហ្គុក ហេតុអ្វីបានជាគាត់ក្លាយជាបែបនេះ » ថេហ្យុង សួរទាំងទឹកភ្នែកទៅកាន់ម៉ូ មិនយល់ពីនាងពិតមែនហេតុអ្វីចង់បំបែកបំបាក់គ្រួសារគេម្ល៉េះ ដឹងហើយ ឃើញហើយថា ប្រុសគេមានប្រពន្ធ ថែមទាំងមានកូន តែនាងនៅតែចង់បានជាដាច់ខាត ប្រុសមានច្រើនណាស់ម៉េចមិនទៅរក ?
« យើងគ្មានបានធ្វើស្អីផង គេមករកយើងដោយខ្លួនឯងព្រោះតែធុញនឹងរបស់ចាស់ៗដូចជាឯងនឹង មែនអត់ប្ដីសម្លាញ់ » បញ្ចប់ប្រយោគជាមួយថេហ្យុង ម៉ូ មកធ្វើជាឱបដៃជុងហ្គុក ផ្ដេកក្បាលលើទ្រូងនាយ ហើយធ្វើមុខឌឺដាក់ថេហ្យុងទៀតផង ។
ទ្រាំមើលមិនបាន ថេហ្យុងទៅចាប់ទាញនាងចេញ យ៉ាងកម្រោល ហើយបានផលពិតមែន ម៉ូត្រូវខ្ទាតចេញប៊ិះនឹងដួល តែថេហ្យុងមិនបានប្រើកម្លាំងខ្លាំងឯណា ម៉េចបានជានាង ក្លាយជាបែបនេះ ?
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...