Part 14
មេបញ្ចាការឆយសម្លឹងមើលថេហ្យុងនិងជុងហ្គុកដោយគាត់មិនបានមាត់អ្វីឡើយតែគាត់ក៏សង្ស័យដែលព្រោះមើលទៅដូចជាស្និតស្នាលគ្នាខ្លាំងណាស់ ។មេបញ្ជាការឆយនិងទាហានផ្សេងទៀតបានដើរចេញពីជម្រំទៅចាំមាត់កំពង់ផែមុនដោយទុកឲ្យថេហ្យុងនិងជុងហ្គុកបាននៅជាមួយគ្នា។
"ថេបងលាទៅហើយណា៎ សន្យានឹងបងមកថាអូននឹងរង់ចាំបង " ជុងហ្គុកឱបថេហ្យុងដើម្បីលាគ្នាជាលើកចុងក្រោយ។
"បាទ អូនសន្យានឹងរង់ចាំបងគ្មានថ្ងៃបំភ្លេចបងនោះទេសូមបងថែរក្សាខ្លួនផងត្រូវតែមកវិញដោយសុវត្តិភាព ដឹងនៅ! " ថេហ្យុង
សឺត៚" អូនក៏ដូចគ្នាថែរក្សាខ្លួនផង លាហើយ!បងស្រឡាញ់អូនណាស់ គីមថេហ្យុង " ជុងហ្គុកថើបថ្ងាស់រាងតូចពោលទាំងស្នាមញញឹមលួងលោម ។ដល់ពេលដែលត្រូវចេញដំណើរជុងហ្គុកក៏ចាកចេញពីថេហ្យុងសម្ដៅមកកំពង់ផែ ។នៅពេលជុងហ្គុកឡើងទៅដល់សាឡាងចម្លងនាយងាកមកហើយលើកដៃបក់លារវិចៗដូចជាការលាគ្នា ថេហ្យុងសើចទាំងទឹកភ្នែករួចក៏លើកដៃលាជុងហ្គុកដូចគ្នា។ថេហ្យុងបានឈរមើលការធ្វើដំណើរបស់ជុងហ្គុករហូតដល់ផុតក្រសែភ្នែកលែងឃើញស្រមោល ទើបនាយតូចទម្លាក់ខ្លួនអង្គុកយំតែម្ដង ដៃស្រឡូនលើកស្ទាបទ្រូងខ្លួនឯងចង់ប្រាប់ថាវាឈឺចាប់ខ្លាំងណាស់។
" មានជួបមានបែក វាជាច្បាប់ធម្មជាតិកំណត់មកទោះបីជាគេមិនចាកចេញទៅពេលនេះ តទៅមុនឯងនេះហើយដែលជាអ្នកចាកចេញពីគេខ្លួនឯង" Taly បង្ហាញខ្លួនឡើងមកនាងនិយាយធ្វើដូចជារឿងធម្មតាហាក់គ្មានខ្វល់នឹងចិត្តរបស់ថេហ្យុងឡើយ តែនាងនិយាយក៏ត្រូវដែរ។"ហឹក..ហេតុអីពួកអ្នកចង់យកជីវិតយើង? ហេតុអ្វីពួកអ្នកបង្កើតបណ្ដាសារឆ្កួតឡប់បែបនោះ ហឹកហឹក.." ថេហ្យុងស្រែកគំហកដាក់Taly ទាំងខឹង
" វាមិនមែនជាកំហុសពួកយើង ឯងគួរតែបន្ទោសដូនតារបស់ឯងទៅដែរធ្វើឲ្យមានបណ្ដាសសារនេះ " Talyនាងចង់ទម្លាក់កំហុសថាមកពីត្រកូលគីមជំនាន់មុនធ្វើខុសទៅលើពួកខ្លួនទើបស្ដេចនៃបណ្ដាសារខឹងក្រោធជាខ្លាំងជាហេតុធ្វើឲ្យមានបណ្ដាសារនេះឡើងមក ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...