ភាគទី25 : មួយថ្ងៃរបស់ ពួកយើង❄💓

1.7K 120 0
                                    

    « ជុង បងឮអូនសួរដែរអត់ អូនកើតអី ? » ដោយសារតែរាងក្រាស់នៅភ្លឹកស្ងៀមមិនព្រមនិយាយអ្វីទើបត្រូវថេហ្យុងស្រែក ហើយនាយក៏ភ្ញាក់ស្មារតីមកវិញ

   « គ្មានអីទេ អូនកុំបារម្ភអីបន្ទិចទៀតអូននឹងជាហើយ » ជុងហ្គុក ញញឹមផ្ដល់កម្លាំងចិត្តហើយអង្អែលក្បាលរាងតូចថ្នមៗ បំណងលួងលោមកុំឲ្យគិតច្រើន ។ 

     « ជុង... អូនសុំទោស » ភ្លាមៗថេហ្យុងស្រាប់តែពេបមាត់ហើយអោបជុងហ្គុក ។

     « សុំទោសបងរឿងអី អូនមានបានធ្វើអីខុសឯណា » ជុងហ្គុកសួរទាំងឆ្ងល់ពេញខួរ ដូចជារាងតូចគ្មានបានធ្វើស្អីខុសផងនៅសុខៗស្រាប់តែមកឱបខ្លួនហើយ ពោលពាក្យសុំទោសទៀត

    « សុំទោសដែរអូនមិនចាំបង អូននៅដេញបងច្រើនដងទៀត បងកុំខឹងអូនណា៎ »

     « ក្មេងឆ្កួតនរណាទៅហ៊ានខឹងអូននោះ » ជុងហ្គុកអស់សំណើចបន្ទិចស្មានតែមានរឿងអីធំដុំណាស់ ។សូមប្រាប់ត្រង់ចុះ ជុងហ្គុកគឺស្រឡាញ់ថេហ្យុងងប់ងើបក្បាលលែងរួចទៅហើយ ទោះជាពេលនោះថេហ្យុងធ្វើយ៉ាងម៉េចដាក់ខ្លួន ក៏ជុងហ្គុកនៅតែតស៊ូ មិនបោះបង់ឡើយ រិទ្ធតែមិនដែរខឹងគំគួនជាមួយឡើយ។

      « ចឹងបងអត់ខឹងអូនទេមែន ? » ថេហ្យុងងើបមុខធ្វើភ្នែកម៉ក់ៗសម្លឹងមើលជុងហ្គុក រិតតែធ្វើឲ្យជុងហ្គុកខ្នាញ់ថាហេតុអ្វី ថេហ្យុងគួរឲ្យស្រឡាញ់ខ្លាំងម្លេះ

      « អត់ខឹងទេ ប្រពន្ធបង »  ជុងហ្គុកញញឹមកំហូចហើយឱនមុខទៅកៀកនឹងមុខថេហ្យុង ខ្យល់ដង្ហើមប៉ះគ្នាក្ដៅភាយៗ

     « ហាស៎ នរណាប្រពន្ធបង ?  »  ថេហ្យុងបើកភ្នែកធំធ្វើដូចភ្ញាក់ផ្អើលណាស់ចឹង

      « អូនអត់ចាំទេ? ពួកយើងផ្សំដំណេកជាមួយគ្នារួចរាល់ហើយមិនចឹង បើមិនឲ្យបងហៅថា ប្រពន្ធឲ្យហៅថាអីវិញទៅ »  ជុងហ្គុក

       « ផ្ស..ផ្សំដំណេក? ! ហើយពួកយើងផ្សំពីកាល » ថេហ្យុងនិយាយភ្ញាក់ផ្អើលធ្វើដូចអត់ចាំមែនទែនចឹង

       « ចង់ឲ្យបងជួយរំលឹកដែរអត់ ?» ជុងហ្គុក ទៅខ្សឹបថើរៗក្បែត្រចៀកថេហ្យុង ហើយឆ្លៀតព្រួសខ្យល់តិចៗដាក់ទៀតផង ។  ធ្វើឲ្យថេហ្យុងអៀនថ្ពាល់ក្រហម  ថែមទាំងព្រឺឡើងបាសរោមទៅហើយ មនុស្សស្អីក៏បុិនល្បួងយ៉ាងនេះ

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Tahanan ng mga kuwento. Tumuklas ngayon