Part4 ហហហហ "ល្មមលែងបានហេីយ! " Taehyungស្រែកកំហគបន្ទិចព្រោះខឹងនឹងJungkook គេខំបកស្រាយប្រាប់ហេីយនៅមកសេីចគេទៀត* ប្រុសឆ្កួតទុកសម្ដីយេីងជាខ្យល់មែនទេ? * Taeគិតក្នុងចិត្តទាំងម៉ួលម៉ៅ
" Taeទៅគេងចុះ យប់ហេីយ"Jungkook ប្រលែងដៃពីស្មារបស់Taeនិងលេងក្បាលរាងតូចតិចៗ
" លោកឆ្កួតឬម៉េចនឹង កុំប៉ះខ្ញុំទៀតបេីមិនចង់បាត់បងអវយវៈណាមួយ! " រាងតូចក្រវាស់ដៃJungkookចេញនិយាយធ្វេីសម្លេងកាចៗ ដេីម្បីឲ្យរាងក្រាស់ខ្លាចនឹងពាក្យគម្រាមនេះ តែរាងក្រាស់បែរជាលួចសេីចក្នុងពោះទៅវិញ គេមេីលឃេីញថាTaeឆ្នាស់បែបនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់។
នៅពេលដែលTaeចេញទៅបាត់ ស្រាប់តែមានស្រមោលខ្មៅធំមួយ ដែលវាមានរូបរាងគួរឲ្យខ្លាចមានដៃជេីងច្រេីនដូចជាមឹក តែក្បាលរបស់វាមានស្នែងវែង និងមានភ្នែកពណ៌ក្រហម ចេញមកចំពោះមុខរាងក្រាស់។ " សូមគោរព ព្រះរាជបុត្រ" ស្រមោលបិសាចនោះ និយាយយ៉ាងគួរសមដាក់រាងក្រាស់ចឹងបានន័យថា ជាបរិវារឬកូនចៅក្រោមបញ្ជារបស់Jungkookហេីយ
" ឯងមានកិច្ចការអ្វីជាមួយយេីង ? " តាមធម្មតាទាល់តែមានអ្វីសំខាន់ទេីបស្រមោលបិសាចនោះចេញមករករាងក្រាស់។
" ព្រះមហេសីចង់ឲ្យទ្រង់ចូលគាល់ ឥឡូវនេះ" Jungkookមិននិយាយអ្វីច្រេីន ក៏បំបាំងខ្លួនទៅទឹកដីនៃអាណាចក្របិសាច។ វាជាអាណាចក្របិសាចមែនប៉ុន្ដែ ទិដ្ឋភាពទីនេះវិញប្រៀបដូចជាឋានសួគ៌ចឹង
មានកញ្ចក់គ្រីស្តាល់ច្រេីនអនេក ផ្ទៃដីគ្របដណ្ដប់ដោយស្មៅបៃតងខ្ចី និងមានផ្កាពាសពេញផងដែរ។
ក្រៅពីនេះ នៅមានទឹកជ្រោះធ្លាក់ចាក់ចូលមកក្នុងសមុទ្រ នាគរាជហោះលេងទឹកយ៉ាងឱឡារិក សម្លឹងមេីលផ្ទៃសមុទ្រសុទ្ធតែជាសត្វនាគ ។ " បុត្រមកហេីយឬ? យាងមកប្រថាប់ក្បែរមាតាមក " មហេសី រីនៀលយ៉ា ត្រូវជាមាតារបស់Jungkook ទ្រង់មានសម្រស់ស្រស់ស្អាតដូចក្រមុំមិនប្ដូរ រឿងដែលអស្ចារ្យនោះគឺ ទ្រង់ជា ស្ដេចនាគ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...