ភាគទី16: ចាប់ខ្លួន

1.7K 152 0
                                    

     មកដល់ភ្លាមមុនដំបូងអ្វីដែលសានជីធ្វើទៅលើជុងហ្គុកនោះគឺ ប្រើយុទ្ធសិស្ប៍ដើម្បីបន្តឹងច្រវ៉ាក់បន្ថែមឲ្យមានការឈឺចាប់ទ្វេរដង ចរន្តអគ្គិសនីចាប់ផ្ដើមកើតមានឡើងនៅលើច្រវ៉ាក់វាបានឆក់រាងកាយជុងហ្គុកឲ្យញ័រកន្រ្ទាក់ រាងកាយរាងក្រាស់ពិតជាឈឺចាប់ខ្លាំងណាស់វាប្រៀបដូចជាគេអារសាច់នាយជាចម្រៀកៗ ។

    « អ្ហាយ៎ ! » ទ្រាំនឹងភាពឈឺចាប់មិនបានជុងហ្គុកស្រែកមួយវ៉ាស់ឡើងខ្ទរខ្ទាពេញល្អាងឃុំឃាំងស្ទើរតែធ្វើឲ្យបាក់រំលំ ដុំថ្មតូចៗរបេះធ្លាក់ចេញមក

   « ស្រួលខ្លួនទេ ?»  សានជីភ្ញោចស្មានញញឹមសមចិត្តដែលជុងហ្គុកក្លាយជាបែបនេះទោះជាសម្លាប់ជុងហ្គុកមិនបាន បានត្រឹមតែធ្វើទារុណកម្មបែបនេះគេសប្បាយចិត្តណាស់ទៅហើយ ។ 

    « អាចង្រៃ!  »  ជុងហ្គុកសម្លឹងមើលមកសានជីទាំងកែវភ្នែកម្ខាងពណ៍ក្រហម និងម្ខាងមានពណ៍បៃតងចាស់ កន្ទុយនាគរបស់ជុងហ្គុកបានដុះឡើងចេញពីជើងរបស់នាយធ្វើឲ្យបែកបាក់សម្ភារៈជាច្រើនដែលនៅជិតនោះ ចង្កូមស្រួចសថ្លាចេញពីធ្មេញក៏បានដុះឡើងដូចគ្នា។ទោះជាយ៉ាងនេះក្ដីសានជីនៅតែគ្មានការភ័យខ្លាចអ្វីឡើយព្រោះនាយដឹងថាជុងហ្គុកមិនអាចរើចេញពីច្រវ៉ាក់របស់ខ្លួនបានឡើយ ។

    «កុំប្រឹងរើនាំតែខាតកម្លាំងអីល្អជាង បន្ទិចទៀតឯងនឹងបានងាប់មិនខាន »  សានជីនិយាយដោយសម្លេងត្រជាក់ស្រឹប ទឹកមុខកំណាចនិងបានសើចចុងមាត់ហាក់បីដូចជាមានផែនការអ្វីម្យ៉ាង ហើយគេពិតជាជឿជាក់ខ្លាំងណាស់ថាប្រាកដជាអាចសម្លាប់ជុងហ្គុកបាន ។

    ខណៈនោះបិសាចថ្នាក់ទាបនាំគ្នាឱនក្បាលគោរពព្រោះវត្តមានស្រ្តីម្នាក់ដើរចូលមក ។សានជីងាកទៅមើលទើបដឹងថាជាមាតារបស់ខ្លួន នាយឱនក្បាលគោរពបន្ទិចដូចគ្នា

    « បុត្រមាតាធ្វើបានល្អខ្លាំងណាស់ នេះទើបសមជាបុត្ររបស់មាតា ហើយសមជាអ្នកគ្រប់គ្រងអាណាចក្របិសាចទាំងមូល» នាងដើរមករកសានជីភ្នែកដៀងទៅមើលជុងហ្គុក
បន្ទិចបែបសើចចម្អក ហើយងាកមកសរសើរសានជីវិញ

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now