ភាគទី49:​ ក្មេងតូច​ ជាប្ដីឯង

1.2K 100 2
                                    

Part48

     "ទៅជាមួយយេីងទេ​ ? "​
ជុននីនងាកទៅប្រភពសម្លេង​ គេបេីកភ្នែកធំៗសាងការភ្ញាក់ផ្អេីល​ តែក៏ភាំងមិនស្ទេីរដែល​ ព្រោះអ្នកកំពុងនិយាយជាមួយខ្លួន​មុខមាត់ដូច ជាអ៊ូយ៉ុង​ ? ។

​     "​ ខ្ញុំកំពុងតែយល់សប្តិអត់នឹង? ? "​ ជុននីនងាកមុខចេញ​ ទះថ្ពាល់ខ្លួនឯងតិចៗ​ ក្រែងលោស្រវាំងភ្នែក​ ស្រម៉ៃឃេីញអ៊ូយ៉ុង​ ឬមកពីខ្លួនស្រវឹង​ តែខ្ញុំមិនបានផឹកស្រាឯណា​ ?

​     "​ ក្មេងឡប់​ !  "​ កម្លោះតូចញញឹមអស់សំណេីចនឹងកាយវិការមនុស្សធំ​ ។ ជុននីនបន្ទាបជង្គង់ចុះ​ លេីកដៃច្បិចថ្ពាល់​ អ៊ូយ៉ុងរូបរាងជាក្មេងប្រុស​ នៅឡេីយ​ ទាំងភ្ញាក់ផ្អេីល
​     "​ ជាអ៊ូយ៉ុងមែន​ ? ចុះហេតុអីក៏...ខ្លួនតូចម៉្លេះ? ? ខ្មោចលងទេដឹង​ ឬក៏យ៉ុង​ ក្រិន? ? មនុស្សតឿ​ ? ? ​"​   ជុននីនសួរខ្លួនឯង​ វាចម្លែកណាស់ព្រោះថាកន្លងទៅដប់ឆ្នាំហេីយដែលបែកពីអ៊ូយ៉ុង​ តែពេលបានជួបគ្នាម្ដងទៀតស្រាប់តែ​ មកជួបក្នុងសភាព​ អ៊ូយ៉ុងជាកុមារ​ ។

​      "​ ទៅវិញជាមួយយេីង​ ! អ្នកណាអនុញ្ញាតិឲ្យឯងមកកន្លែងបែបនេះ​ ? "​ ទោះជា​ រូបរាងជាក្មេងដដែលប៉ុន្តែចិត្តគំនិតគេ​  ផ្លាស់ប្ដូរឆ្ងាយណាស់​ អ៊ូយ៉ុង​កាន់តែបេះដូងត្រជាក់​ កាយវិការ​សម្ដីសម្ដៅដូចយុវវ័យ​

​       "​ ហេ៎​ ? ក្មេងតូច​និយាយឲ្យស្រួលបួលជាមួយបងតិចទៅ​"​
​       "​ អ្នកណាប្អូនឯង​ ខ្ញុំបងឯងមួយឆ្នាំណា​ ជុននី​ន! "​
​       "​ ស្គាល់ឈ្មោះបងទៀត? ប្អូនវង្វេង ប៉ាម៉ាក់​មែនទេ​ ? ប្រាប់មកប៉ាម៉ាក់ឈ្មោះអីចាំបងជួយរកណា​ "​ ជុននីនមិនខ្វល់អ្វីដែលជាគិត​ គឺ​ក្មេងម្នាក់នេះគ្រាន់តែមុខមាត់ដូច​ អ៊ូយ៉ុងពីក្មេងប៉ុណ្ណោះ
​       "​ ហ៊េីយ​ ! "​ អ៊ូយ៉ុងច្រត់ចង្កេះដកដង្ហេីមធំ​ ធុញថប់​ ។ ទទួលស្គាល់ថា​ គេក្មេងមែន​ តែបេីគិតតាមថ្ងៃខែកំណេីត​ អ៊ូយ៉ុងអាយុ18ជិត19ឆ្នាំហេីយ​ គ្រាន់តែពេលរស់នៅ​ អាណាចក្រ​គ្រឹស្តាល់​ ពេលវេលាដេីរមិនដូចនៅភពមនុស្ស​ ប៉ុន្តែបេីនិយាយពីចំណេះដឹងវិញ​ បែកអូរ​ហូរស្ទឹង​ ស្អីក៏គេចេះដែល​  ។

𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲 Where stories live. Discover now