Part 44
ថ្ងៃនេះ មីងយ៉េននិងជុននីនមកនៅក្នុងភូមិគ្រឹះ ថេហ្គុក ។
អាល្អិតតូចដេីរចូលមកទាំងចំហរមាត់ធ្លុងព្រោះតាំងពីកេីតមកគេមិនដែលបានឃេីញផ្ទះណាដែ់លស្អាត់ខ្លាំងប្រៀបដូចជាវាំងចឹងទេ ។ ទោះជាដឹងថាត្រឹមមករស់នៅធ្វេីជា អ្នកបម្រេីគេក៏អាល្អិតសប្បាយចិត្តដែរ ។ " អរ៎ អ្នកទាំងពីរមកដល់ហេីយ ឆាប់ចូលទៅខាងក្នុងជួប ម្ចាស់ផ្ទះសិនទៅ " ម៉ែដោះចេញមកទទួលរាក់ទាក់ ដោយស្នាមញញឹម ធ្វេីឲ្យមីងយ៉េនមានភាពកក់ក្ដៅ ។ បន្ទាប់មក មីងយ៉េនដឹកដៃ ជុននីន ដេីរតាមពីក្រោយម៉ែដោះ ។
មកដល់មីងយ៉េន ដាក់ខ្លួនអង្គុយផ្ទាល់ឥដ្ឋហេីយអាល្អិតឃេីញម្ដាយអង្គុយដូច្នេះទេីបគេអង្គុយតាម ។ នៅក្នុងបន្ទប់ទទួលភ្ញៀវនេះមានតែ ថេហ្យុងម្នាក់ទេ ព្រោះជុងហ្គុកទៅក្រុមហ៊ុន ចំណែក អ៊ូយ៉ុងទៅរៀន ។ ថេហ្យុងសម្លឹងមេីលមុខក្មេងតូច យ៉ាងល្អិតល្អន់គេគួរឲ្យស្រឡាញ់ហេីយមេីលទៅសុភាពរាបសារខ្លាំងណាស់ ។
" ជុននីន ឆាប់ចូលមកក្បែរពូមក " ដោយចង់ពិនិត្យមេីលមុខអាល្អិតកាន់តែច្បាស់ ថេហ្យុងលេីកស្នាមញញឹមហៅគេ ។ ជុននីនសម្លឹងមុខមីងយ៉េនជាមុន ពេលគាត់ងក់ក្បាលអនុញ្ញាតិហេីយទេីបហ៊ានវាគេីមៗទៅរកថេហ្យុង ។ ថេហ្យុងបន្ទាប់ខ្លួនហេីយចាប់ស្មាគេឲ្យក្រោក មកអង្គុយលេីសាឡុងជាមួយខ្លួន
" ចាប់ពីពេលនេះទៅ មកធ្វេីជាមិត្តរបស់កូនពូណា៎ " ថេហ្យុង
" មិត្ត? ខ្ញុំអាចធ្វេីមិត្តបានឬ? " ជុននីននិយាយទាំងភ្ញាក់ផ្អេីល តាំងពីដេីមមកគេក៏មិនដែលមានមិត្តស្រាប់ហេីយ រាល់ថ្ងៃចង់បង្កេីតមិត្តជាមួយអ្នកនៅសាលាណាស់តែគ្មាននរណាចូលចិត្តគេ ហេីយចង់ធ្វេីជាមិត្តជាមួយគេទេ ឬអាចមកពីខ្លួននេះ ក្រីក្រទេីបរេីសអេីង? " ហេតុអីមិនបាន ព្រោះកូនពូគ្មានមិត្តទេ " ថេហ្យុង ។
បន្ទាប់មកថេហ្យុងនិយាុជាមួយមីងយ៉េនឲ្យគាត់ធ្វេីជា ម៉ែដោះម្នាក់ទៀតឲ្យ អ៊ូយ៉ុង ។ រឿងទាំងអស់នេះមិនមែនថេហ្យុងជាអ្នកសម្រេចទេ 50% អ៊ូយ៉ុងជាអ្នកសុំ។
YOU ARE READING
𝗡𝗼𝘁𝗵𝗶𝗻𝗴'𝘀 𝗴𝗼𝗻𝗻𝗮 𝗰𝗵𝗮𝗻𝗴𝗲
Vampireទោះជាពេលវេលាចេះតែផ្លាស់ប្ដូរទៅមុខតែបេះដូងខ្ញុំមិនដែលផ្លាស់ប្ដូរឡេីយ វានៅតែឆ្លាក់ឈ្មោះរបស់អ្នកជាប់ជានិច្ច...ហេីយក៏ជារៀងរហូតហេីយក៏គ្មាននរណាមកជំនួសកន្លែងរបស់អ្នកដែរ។ ត្រឡប់មកលេីកនេះបងនឹងរក្សាអូនទុក មិនឲ្យចាកចេញចោលបងម្ដងទៀតឡេីយ ..។ ...