EP:បើអុីនឹងមុខហោះហើយដូចសេះមែន

8.4K 352 4
                                    

វេលាថ្ងៃត្រង់ម៉ោងប្រហែលជា12:30នាទីមានរត់យន្តស្ពតពណ៍ស្វាយបែកខ្មៅមួយបានបរមកឈប់ចតនៅមុខហាងការហ្វេម៉ាកទំនើបមួយកន្លែង...។ម្ចាស់ឡានរូបសង្ហារបោះជំហ៊ានចេញពីឡានធ្វើអោយនារីៗនៅក្នុងហាងភ្លឹកនឹងសម្រស់ល្អឯងរបស់នាយ។

‹សួរស្តីលោកចន...ថ្ងៃនេះមកប៉ុន្មាននាក់ដែលចា៎?›ម្ចាស់ហាងបានឃើញនាយភ្លាមក៏ប្រញាប់រត់មកទទួលដោយស្នាមញញឹម

‹ពីរនាក់ដដែលទេ..រៀបចំដូចមុនមកណា›នាយតបទៅវិញដោយលើកពរអាល្អិតច្រម៉ក់អាយុបាន9ឆ្នាំពរដើរចូលទៅក្នុងហាង(9ឆ្នាំមែនតែចរឹកបេប៊ីៗអោយប៉ាៗពរចង់យាយថាមីនេះវាច្រណែន🙂)

‹មើលចុះគាត់នៅតែស្រស់សង្ហារដដែលទោះបីជាគាត់មានកូនក៏ដោយ...បើអ្នកណាបានគាត់ធ្វើជាស្វាមីមិនដឹងថាជាសំណាងយ៉ាងណាទេ›

‹មែនហើយមើលចុះមុខមាំរាងកាយហាប់ណែនសាច់ដុំធំៗ..អាយ..បើបានក្បែរតែមួយយប់មិនដឹងជាល្អយ៉ាងណាទេឯង›

‹បានហើយឈប់ដេកស្រមៃ៉ទាំងថ្ងៃទៅមុខឯងដូចបង្កួយយួនចឹងកុំថាឡើយលោកចនសូម្បីតែឆ្កែឃើញក៏វាខ្ពើមចូលក្បែរឯងដែរ›

សម្លេងជជេកគ្នាពីមាត់មួយទៅមាត់មួយបន្លឺឡើងខ្សឹមខ្សៀវគ្នាឥតឈប់អ្នកខ្លះញ័រខ្លួនចង់ក្បែរចង់ថ្នមស្នេហ៍កម្លោះសង្ហារកូនមួយដែលដើរជិះរាងសង្ហារអោយគេលង់សឹងតែពេញមួយទីក្រុងសេអ៊ូលទៅហើយ។

‹បា៉ធំ ប៉ាធំមើលពួកស្រីៗមុខត្រីអណ្តែងនោះចុះពួកគេសម្លឹងមកប៉ាធំមិនដាក់សោះ›ក្មេងតូចពិតជាខេងយ៉ាងខ្លាំងនៅពេលដែលឃើញស្រីៗអស់ទាំងនោះនាំគ្នាបើកភ្នែកសម្លឹងមកប៉ាធំរបស់គេ

‹វ៉ុនយូ...មិចក៏កូនហៅគេបែបនឹងមិនពីរោះស្តាប់ទេណាថ្ងៃក្រោយកុំនិយាយពាក្យនេះអោយប៉ាឮទៀតយល់ដែលទេ?›ជុងហ្គុកលឺសម្តីកូនរបស់ខ្លួនមួយម៉ាត់នាយចង់តែយកធុងគ្របក្បាលអោយជិតទេជៀសវាងគេវៃបែកក្បាលដោយសារកូនប្រុសមាត់កំពូលរហែកម្នាក់នេះ

‹អ្នកណាអោយពួកនាងមើលប៉ាៗអូនធ្វើអី អូនហួងហែងមិនចង់អោយអ្នកណាមើលប៉ាៗអូនទេ›វ៉ុនយូអោបដៃធ្វើមុខខឹងដាក់ជុងហ្គុក។កូនអ្នកណាមិនដឹងទេតែកូនជុងហ្គុកនេះហួងហែងប៉ាសាហាវអ្នកណាមើលក៏មិនបានដែរស្រួលមិនស្រួលហក់វៃអ្នកឯងបែកមុខទៀតអោយតែហ៊ានមើលប៉ាៗគេយូ(កាចមេះកូនតិចគេចាប់ញិចដូចចៃទៅ)

🌿ថ្នមស្នេហ៍កម្លោះកូនមួយ🌿 ( Competent✓)Dove le storie prendono vita. Scoprilo ora