ភាគទី3 : ព្រោះតែបែបហ្នឹងមែនទេទើបលោកសម្លាប់ ជុងហាន?

2.9K 161 0
                                    

បន្ទាប់ពីអង្គុយស្រែកយំពេញក្នុងបន្ទប់
ប្រៀបដូចជាកូនក្មេងជាហេតុធ្វើអោយរាងតូចល្វើយ
អស់កម្លាំងក៏ត្រូវទន់ស្របក់ភ្នែកគេងលក់សារជាថ្មី
នាំអោយអ្នកដែលទើបតែចូលមកដល់ក្នុងបន្ទប់វិញបានឃើញដូច្នោះលួចសើចអស់សំណើចបន្តិច។

< ថេយ៍..> ជុងហ្គុក ដាក់ថាសអាហារនៅលើតុក្បែគ្រែងគេងព្រមទាំងទម្លាក់ខ្លួនអង្គុយចុះក្បែរ ថេយ៉ុង
ហើយលើកដៃជូនទឹកភ្នែកនៅជាប់លើថ្ពាលរបស់គេ
យ៉ាងថ្នាក់ថ្នមមុននឹងអោនខ្សឹបដាស់អោយគេភ្ញាក់ពីគេងនៅក្បែរត្រចៀករបស់គេដោយប្រើសម្លេងស្រាលៗ។

< ហ៊ឹម? >

< ភ្ញាក់មកញាំអ៊ីលេបថ្នាំសិនមករួចហើយ
ចាំគេងបន្តទៀតក៏បានណាអូនសម្លាញ់ > ជុងហ្គុក
ស្រដីខ្សឹបប្រាប់ព្រមទាំងឈ្លៀចលួចខាំទងត្រចៀករាងតូចតិចៗបណ្ដោយអោយសាមីខ្លួនមានអារម្មណ៍ថារសើបទើបព្យាយាមបើកភ្នែកទាំងបង្ខំ។

< លោកឯង !!! > ថេយ៉ុង ប្រញាប់លើកដៃរុញ
រាងក្រាស់ចេញស្ទុះងើបអង្គុយវិញយ៉ាងលឿនហើយខិតខ្លួននៅអោយឆ្ងាយពីនាយទឹកមុខប្រែជាក្រញូវមួយរំពេច។

< បងគ្រាន់តែចង់ដាសអោយអូនភ្ញាក់មកញាំអ៊ី សិនប៉ុណ្ណោះ! > ព្រោះតែឃើញគេអង្គុយសម្លក់មុខ
ខ្លួនមិនដាក់ភ្នែកទើប ជុងហ្គុក ស្រដីប្រាប់ព្រមទាំងលើកថាសអាហារយកដាក់នៅលើពូកក្បែរជើងគេ! ។

< ប្រាប់ហើយថាមិនឃ្លាន > ថេយ៉ុង

< មិនឃ្លានក៏ត្រូវតែញាំ > ជុងហ្គុក

< ឃើញមុខលោកហើយខ្ញុំលេបមិនចូល >
ថេយ៉ុង បោះសម្ដីរបៀបស្អប់ខ្ពើមព្រោះតែចង់អោយ
អ្នកម្ខាងទៀតឈឺចុកចាប់ឈប់មករវល់ជាមួយខ្លួនទៀតប៉ុន្តែគេមិនបានដឹងទេថាសម្ដីរបស់គេមិនបានជ្រាបចូលទៅដល់ក្នុងខួររបស់នាយសូម្បីតែបន្តិច។

< បើចឹងបងទៅងូតទឹកហើយអូនញាំបាយទៅ > ជុងហ្គុក ពោលចប់ងើបដើរទៅយកកន្សែងកាន់ចូល ទៅក្នុងបន្ទប់ទឹកបាត់ធ្វើអោយរាងតូចបានឃើញដូច្នោះប្រញាប់ងើបដើរទៅបើកទ្វារសារជាថ្មីព្រោះគេចង់ចេញទៅវិញគេមិនចង់នៅក្នុងបន្ទប់មួយនេះទេ! ។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Место, где живут истории. Откройте их для себя