ភាគទី9 : ចន ជុងហ្គុក អាចង្រៃលោកធ្វើបែបនេះដាក់ខ្ញុំមិនបានទេឆាប់ត្រឡប់មកវិញភ្លាម!!

2.5K 140 3
                                    

ក្រោយដើរលេងដល់យប់ជ្រៅអស់ចិត្តពិតមែនទៅ ហើយនោះទើប ជុងហ្គុក នឹងរាងតូចសម្រេចចិត្តថាត្រឡប់ទៅផ្ទះវិញខណៈពេលដែលកំពុងនៅតាមផ្លូវ ជុងហ្គុក ប្រើដៃម្ខាងបើកឡានរីឯម្ខាងទៀតកាន់ក្ដាប់ ដៃស្រឡូនយ៉ាងណែនយល់ថាថ្ងៃនេះនាយហាក់បីមានក្ដីសុខខ្លាំងពិតមែនថ្នាក់ញញឹមជាប់មិនឈប់។

< ថេយ៍..>

< ហឹម? > ថេយ៉ុង ងាកមកសម្លឹងមើល ជុងហ្គុកដោយមានស្នាមញញឹមនៅលើផ្ទៃមុខមិនរលុបដូច គ្នានោះ។

< តើអូនស្រលាញ់បងពិតមែនឬ? > ជុងហ្គុក

< សួរទៀតហើយហ្ហេស? ប្រាប់ហើយថាខ្ញុំស្រលាញ់ លោកតើអោយនិយាយប៉ុន្មានដងទៀតឬមួយក៏ត្រូវ
ធ្វើយ៉ាងមិចទើបលោកព្រមជឿថាខ្ញុំនិយាយគឺជាការ ពិត ?? > ថេយ៉ុង ស្រដីសួរបកវិញថែមទាំងបញ្ចេញទឹកមុខអាក់អន់ចិត្តព្រោះតែឃើញថាអ្នកម្ខាងទៀតហាក់បីជាមិនចង់ជឿជាមួយនឹងពាក្យសម្ដីដែលខ្លួនបាននិយាយ។

< ប្រសិនបើអូនស្រលាញ់បងពិតមែនអូនហ៊ានរៀបការជាមួយបងទេ? > ជុងហ្គុក

< ហ...ហ្ហាស ?? > ថេយ៉ុង បានលឺដូច្នោះមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំងថ្នាក់ត្រូវបើកភ្នែកធំៗប្រតិកម្មជា មួយនឹងពាក្យសម្ដីរបស់នាយ។ តើអោយគេរៀបការជាមួយនាយបានយ៉ាងដូចម្តេចបើគ្រប់យ៉ាងដែលខ្លួនបានធ្វើវាគ្រាន់តែជាបោកប្រាស់នាយដែលមិន មែនជាការស្រលាញ់ចេញពីចិត្តផងនោះ ??។

< អូនមានរឿងអ្វីឬ? > ជុងហ្គុក ហាស្ដីសួរបញ្ជាក់ខណៈពេលដែលឃើញទឹកមុខរាងតូចហាក់បីដូចជាស្លេកស្លាំងយ៉ាងនឹងទាំងមិនដឹងថាគេកើតអ្វីអោយប្រាកដ?។

< គឺអត់ទេខ្ញុំគ្រាន់តែរៀងភ្ញាក់ផ្អើលបន្តិចប៉ុណ្ណោះ!ព្រោះពួកយើងទើបតែស្និទ្ធស្នាលគ្នាមិនបានប៉ុន្មានផងក៏រៀបការហើយឬ? ថែមទាំងខ្ញុំនៅមិនទាន់បានរៀនចប់ដូចគ្នាណា > ថេយ៉ុង ព្យាយាមស្រដីពន្យល់ដោយទឹកមុខភ័យៗក៏ដោយសារតែខ្លាចក្រែងថាអ្នកម្ខាងទៀតនឹងបានដឹងថាគេកំពុងកុហកបោកប្រាស់រូបនាយ។

< ប្រសិនបើនិយាយរឿងពីស្គាល់គ្នាទោះបីជាពួកយើងទើបតែស្និទ្ធស្នាលគ្នាក៏ពិតមែនប៉ុន្តែពួកយើងស្គាល់គ្នាយូរហើយប្រាកដជាអាចយល់ដឹងពីគ្នាកាន់
តែច្បាស់ដូចគ្នាចំំណែកឯរឿងផ្សេងវិញទៀតនោះចាំបងជាអ្នកចាប់ចែងដោយខ្លួនឯងហើយខលទៅប៉ារបស់អូននឹងប៉ាម៉ាក់របស់បងដើម្បីប្រាប់អោយពួក គាត់ត្រឡប់មកប្រទេសកូរ៉េវិញនិយាយរឿងរៀបការ របស់ពួកយើងតើអូនយល់ថាយ៉ាងមិចដែល ?? > ជុងហ្គុក និយាយរៀបរាប់ប្រាប់ព្រមទាំងកាន់ក្ដាប់ដៃរាងតូចមិនលេងសម្លឹងមើលទៅកាន់គេដោយស្នាម ញញឹមមិនរលុបចេញពីលើផ្ទៃមុខ។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Where stories live. Discover now