ខណៈពេលទៅតាមផ្លូវ ជុងហ្គុក បានព្យយាមទាក់ទង
ទៅរកភរិយារហូត ក៏ប៉ុន្ដែគេនៅមិនព្រមលើកទូរស័ព្ទ
ដដែលរហូតដល់នាយបានបើកឡានមកដល់ខាងមុខ
ក្រុមហ៊ុនរបស់ឪពុកក្មេកហើយ ទើបរាងតូចជាភរិយាព្រមលើកទទួលទូរស័ព្ទរបស់ខ្លួន។< ហាឡូថេយ៍! ថេយ៍ពេលនេះអូនកំពុងនៅឯណា? >
ជុងហ្គុក< ខ្ញុំកំពុងនៅក្នុងក្រុមហ៊ុនលោកប៉ារបស់ខ្ញុំ
ចុះលោកវិញនោះ? ហើយខលមករកអ្វី ?? >< បងកំពុងនៅខាងមុខក្រុមហ៊ុនលោកប៉ារបស់អូន >
ជុងហ្គុក< ហ្ហាស > កាលបើឭស្វាមីនិយាយដូច្នោះ ថេយ៉ុង
បានដើរចេញមកពីក្នុងក្រុមហ៊ុន ចង់ដឹងថាស្វាមីកំពុងតែនៅខាងមុខក្រុមហ៊ុនរបស់ឪពុកខ្លួនពិតមែនឬអត់?។
ប៉ុន្ដែក៏បានឃើញថាស្វាមីកំពុងឈរនៅទីនោះពិតមែន
ថែមទាំងពេលនោះ ស្រាប់តែមានឡានពណ៌ខ្មៅមួយ
គ្រឿងបានបើកកាត់ទីនោះ ហាក់ធ្វើឪ្យខួរក្បាលរបស់
ជុងហ្គុក ប្រែទៅជាស្ពឹកគិតនឹកឃើញដល់ក្ដីសុបិន្ដមួយ នោះភ្លាមៗ។< ថេយ៍កុំដើរចេញមក ឆាប់ចូលទៅខាងក្នុងក្រុមហ៊ុន វិញទៅ !! > ជុងហ្គុក គ្រាន់តែក្រឡេកទៅបានឃើញ
ឡានមួយគ្រឿងនោះភ្លាម..នាយបានព្យាយាមស្រែក
ប្រាប់ឪ្យភរិយាចូលទៅក្នុងក្រុមហ៊ុនវិញ។ប៉ុន្ដែអ្នកម្ខាងវិញបានត្រឹមឈរងឿងឆ្ងល់មិនយល់ថា ស្វាមីកំពុងតែកើតអ្វី ??។ ទើបរាងក្រាស់ត្រូវរត់ឆ្លងផ្លូវកាត់ឡានមួយនោះទៅអោបភរិយាយ៉ាងលឿនហាក់ បីមិនបានខ្វល់ថាខ្លួនឯងនឹងត្រូវមានគ្រោះថ្នាក់ឡើយ
ធ្វើឪ្យរាងតូចជាភរិយាឯណេះត្រូវភ័យស្លុតចិត្តយ៉ាងខ្លាំង។< ជុងហ្គុក លោកយ៉ាងមិចនិង? ហេតុអីទើបរត់ឆ្លងផ្លូវ មកទាំងដែលឡានឃើញកំពុងបើកកាត់បែបនេះ? > ថេយ៉ុង ប្រញាប់លើកដៃរុញស្វាមីចេញបន្តិចព្រមទាំង
ស្រដីសួរទៅកាន់នាយ ទាំងកំពុងភ័យមិនទាន់បាត់នៅ ឡើយ! ក៏ប៉ុន្ដែរាងក្រាស់មិនតប ព្រមទាំងងាកបែរទៅ
សម្លឹងមើលឡានដែលបានបើកចេញទៅនោះ។< ជុងហ្គុក លោកឭខ្ញុំសួរទេ? អឹម..> ខណៈពេលបាន ឃើញថាស្វាមីស្ងាត់មិនព្រមតបជាមួយខ្លួនវិញ ថេយ៉ុង
បានស្រដីសួរទៅកាន់ស្វាមីសារជាថ្មី ប៉ុន្ដែនាយបែរជា ចាប់ឱបខ្លួនម្ដងទៀតទៅវិញ!។ ឱបគេយ៉ាងណែនថ្នាក់ គេរើទៅណាមិនរួច បានត្រឹមឈរនៅស្ងៀមឪ្យនាយឱបបើទោះបីជាមិនដឹងថានាយកើតអ្វី ប៉ុន្ដែគេក៏យល់ព្រមនឹងលើកដៃឱបនាយវិញដូចគ្នា។
CZYTASZ
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "