// ព្រឹកថ្ងៃថ្មី //
ពេលនេះម៉ោង8កន្លះទៅហើយប៉ុន្តែរាងតូចច្រឡឹង
មិនទាន់ភ្ញាក់នៅឡើយកំពុងតែលង់លក់នៅក្នុងបន្ទប់ដ៏ប្រឌិតមួយដោយមានអាវសឺមីជាមួយនឹងភួយពណ៌ សក្រាស់គ្រប់ដណ្ដប់លើរាងកាយរបស់គេថែមទាំងមានស្នាមជាំក្រហមពាសពេញនៅលើដងខ្លួនគេយ៉ាងគួរអាណិតផងដែរ។< ហុឹម..> ដោយសារតែកម្រើកភ្លាមហាក់បីជាមាន អារម្មណ៍ថាឈឺចាប់ចុករោយពេញខ្លួននាំឪ្យរាងតូច ថេយ៉ុង ត្រូវបង្ខំចិត្តបើកភ្នែកភ្ញាក់ពីគេងសម្លឹងមើល ពិដានក្នុងបន្ទប់ភ្លឹះៗលួចឆ្ងល់ថាម្ដេចទើបខ្លួនមកនៅ ក្នុងបន្ទប់មួយនេះទៀតហើយ? តើនរណាជាអ្នកនាំគេមកទីនេះ ??។
< ឬមួយក៏ជា..> ថេយ៉ុង រិះគិតហាស្ដីមិនទាន់ចប់ផង នោះសម្លេងដែលចាំច្បាស់សាំត្រចៀកស្រាប់តែបានស្រដីឡើងកាត់រូបគេមុន។
< អូនភ្ញាក់ហើយឬ? > មុននេះ ជុងហ្គុក បានចេញ ទៅឈរនៅកន្លែងរានហាលខាងមុខបន្ទប់និយាយ
រឿងការងារជាមួយនឹងមនុស្សរបស់ខ្លួនរួចហើយនោះ
ទើបដើរចូលមកក្នុងបន្ទប់វិញក៏ស្រាប់តែបានឃើញ
រាងតូចភ្ញាក់ពីគេងហើយទើបហាស្ដីសួរទាំងញញឹ។
ថេយ៉ុង ប្រញាប់ស្ទុះងើបអង្គុយសម្លក់មុខនាយស្ទើរចង់ជ្រុះគ្រាប់ភ្នែកចេញមកខាងក្រៅ !!។< នរណាប្រើឪ្យលោកនាំខ្ញុំមកទីនេះវិញហ្ហាស ?! > ថេយ៉ុង
< ក៏នាំអូនមកផ្ទះវិញនឹងហើយឬអូនចង់ដើរដេកផ្ទះគេ តែរំពាស់ចឹង? > កាលបើឮដូច្នោះរាងតូចក៏យកខ្នើយ កើយគប់ទៅលើអ្នកម្ខាងទៀតមួយទំហឹងបីដូចជាស្អប់ ខ្ពើមមិនចង់ឪ្យនាយចូលមកក្បែរខ្លួន។
< ឆាប់ចេញឲ្យឆ្ងាយទៅមនុស្សចង្រៃ !!! >
ថេយ៉ុង បានស្រែកដេញរាងក្រាស់ដោយការខឹងកញ្ច្រោលយ៉ាងសម្បើមជាហេតុធ្វើឪ្យនាយកម្លោះប្ដូរទឹកមុខទៅជាមាំវិញមួយរំពេចដោយការចិត្តខឹងដូចគ្នា ។< ក្រែងកាលពីយប់ទើបតែសន្លប់នៅក្រោមទ្រូង
អាចង្រៃម្នាក់នេះជាច្រើនដងមិនអ៊ីចឹង ?? > ជុងហ្គុក
ដើរមកឈរនៅក្បែរគ្រែគេងព្រមទាំងស្រដីថារបៀបសើចចម្អករាងតូចនាំឪ្យរូបគេកើតនាយខឹងកាន់តែខ្លាំង
។
DU LIEST GERADE
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Aktuelle Literatur" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "