ភាគទី6 : ឬអាចដោយសារខ្ញុំចាប់ផ្ដើមលង់ស្រលាញ់រូបលោក ??

2.9K 146 2
                                    

// ព្រឹកថ្ងៃថ្មី //

អ្វីដែល ជុងហ្គុក និយាយនាយបានធ្វើវាពិតមែន
គឺទាល់តែមេឃភ្លឺទៅហើយទើបសង្រ្គាមស្នេហ៍យ៉ាង ក្ដៅគគុកបានបញ្ចប់ចំណែកឯរាងតូចវិញទន់ខ្លួនល្អក់មិនទាន់ភ្ញាក់ពីគេងនៅឡើយ!។

< ហឹម...> ដោយសារតែការអោបរឹតណែនខ្លាំង បានពេកធ្វើអោយរាងតូចថប់ដកដង្ហើមចង់កើតទើបព្យាយាមបើកភ្នែកឡើងទាំងរើបម្រាស់ចេញ
ពីការអោបមួយនោះ។

< លេងខ្ញុំ! > កាលណាគេកាន់តែរើរង្វង់ដៃមាំអោបរឹតគេកាន់តែណែនជាងមុនថ្នាក់គេរើទៅណាលេងរួចទើបត្រូវហើបមាត់និយាយប្រាប់ទៅកាន់អ្នកម្ខាងទៀតដោយទឹកមុខរាប់ស្មើរគេងបែរខ្នងនៅស្ងៀម។

< ភ្ញាក់ហើយឬអូនសម្លាញ់ សឺត!! > ជុងហ្គុក
គេងនៅពីក្រោយរាងតូចខ្សឹបសួរគេទាំងញញឹមព្រម ទាំងងើបទៅថើបស្មារលោងស្រិលមួយដង្ហើមហើយដាក់ចង្កាលើស្មារបស់គេព្រោះការពិតនាយភ្ញាក់តាំង ពីពេលគេរើបម្រាស់ដំបូងម្ល៉េះគ្រាន់តែនាយមិនព្រមងើបទៅណាហើយក៏មិនព្រមប្រលែងគេអោយទៅ ណាដូចគ្នា។

< លោកបានអ្វីដែលលោកចង់បានហើយដូច្នោះក៏គួរតែដោះលេងខ្ញុំ...> ថេយ៉ុង ហាស្ដីប្រាប់ដោយមិន ព្រមងាកមុខសម្លឹងមើលទៅកាន់នាយធ្វើអោយអ្នកម្ខាងទៀតបានលឺដូច្នោះហាក់បីដូចជាអស់សំណើចបន្តិចមុននឹងស្រដីតបវិញ។

< អូនគិតថាវាងាយដល់ថ្នាក់និង? បើសិនជាងាយអ៊ីចឹងបងក៏មិនព្យាយាមស៊ូមុខក្រាស់ដល់រយៈពេលដប់ឆ្នាំបែបនោះដែលប្រពន្ធសម្លាញ់ > ជុងហ្គុក

< ខ្ញុំអោយលោកលេងព្រោះខ្ញុំចង់ងើបងូតទឹក
ទៅរៀន! > ថេយ៉ុង ជ្រើសរើសស្រដីបង្វិលរឿងវិញព្រោះតែអ្នកម្ខាងទៀតបានដឹងពីគោលបំណងរបស់ខ្លួនដឹងថាមុននេះគេចង់និយាយពីអ្វីទើបខ្លាចក្រែងថានាយនឹងធ្វើបាបខ្លួនទៀត។

< ពេលនេះម៉ោង7:49 ទៅហើយទម្រាំតែអូនងូត ទឹករៀបចំខ្លួនរួចទៅដល់សាលាហួសម៉ោងចូលរៀនបាត់ហើយម្យ៉ាងវិញបងដឹងថាអូនប្រាកដជាមានការឈឺខ្លាំងដូច្នេះហើយថ្ងៃនេះគួរតែសម្រាកអោយបានច្រើន > ជុងហ្គុក មិនបានស្រដីប្រាប់តែមាត់ទេប៉ុន្តែបបូរមាត់រពើរពួចជាមួយនឹងដៃរវៀមដូចមឹកនៅតែបន្តលូកលាន់លើកាយតូចមួយនោះឥតឈប់។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Onde histórias criam vida. Descubra agora