ដោយសារមួយរយៈមុននោះជុងហ្គុករវល់តែនៅជា
មួយនឹងរាងតូចទើបមិនសូវជាបានធ្វើការងារមិនឱ្យជាប់លាប់ប៉ុន្មានខណៈពេលថ្ងៃនេះនាយត្រឡប់មកធ្វើការវិញត្រូវធ្វើការដែលនៅសេសសល់គ្រប់យ៉ាងអោយវារួចរាល់ទាំងអស់។< ហេុឺយ..រួចរាល់ហើយ > រាងក្រាស់បានពោលថា
បន្ទាប់ពីធ្វើការងាររួចរាល់ទម្លាក់ប៊ិចចុះហើយអង្គុយ
ដកដង្ហើមធំបញ្ចេញអារម្មណ៍កំពុងហត់នឿយស្រប់ពេលដៃម្ខាងបានលើកឡើងទៅអង្អែលឈ្លីកញ្ចឹងកខ្លួនឯងដែលកំពុងឈឺចុករួយនោះ។< ពេលនេះថេយ៍ញាំបាយនៅ? > សុខៗក្នុងខួរ ក្បាលស្រាប់តែគិតនឹកឃើញដល់រាងតូចដែលខ្លួនបានឃុំទុកនៅក្នុងបន្ទប់ចង់ដឹងថាពេលនេះគេបាន ញាំបាយដែលខ្លួនយកទៅឪ្យគេនោះឬនៅ ??។
ជុងហ្គុក គិតហើយនោះទាញទូរស័ព្ទយកមក
កាន់គិតថានឹងខលទៅសួរនាំអ្នកផ្ទះប៉ុន្តែមិនដឹងថា
ខួរក្បាលរបស់នាយបានគិតនឹកឃើញចេញអ្វីទៀត ហើយនោះទេទើបធ្វើឪ្យនាយប្ដូរចិត្តវិញភ្លាមៗជ្រើស រើសមិនខលទៅអ្នកផ្ទះតែបែរជាចុចខលទៅនរណាម្នាក់ផ្សេងទៀតជំនួសវិញ។< ហាឡូម៉ាក់ គឺខ្ញុំណា! > ជុងហ្គុក
ស្រដីឡើងខណៈពេលដែលអ្នកជាម្ដាយព្រមលើកទូរស័ព្ទរបស់ខ្លួនព្រោះអ្នកដែលនាយខលទៅនោះគឺ ជាម្ដាយរបស់នាយ!។< ជុងហ្គុក កូនខលមកម៉ាក់បែបនេះតើមានរឿង
អ្វីមែនទេ ?? >< ខ្ញុំគ្រាន់តែចង់ដឹងថាពេលនេះលោកតាគាត់យ៉ាងមិចហើយ? > ជុងហ្គុក
< ប្រហែលជាមួយសប្តាហ៍មុនជំងឺរបស់លោកតាកូនបានរើឡើងកាន់តែខ្លាំងទើបម៉ាក់នឹងប៉ាកូនបាន បញ្ជូនគាត់មកព្យាបាលនៅឯក្រៅប្រទេសពេលនេះ ពួកយើងកំពុងនៅក្រៅប្រទេសតែដោយសារពេល នោះម៉ាក់បារម្ភពីលោកតារបស់កូនខ្លាំងពេកទើបម៉ាក់មិនបានខលទៅប្រាប់ឲ្យកូនបានដឹងប៉ុន្តែពេល នេះលោកតារបស់កូនគាត់លេងអីហើយកុំបារម្ភអី >
< បានឮបែបនេះខ្ញុំក៏ធូរទ្រូងប៉ុន្តែតើម៉ាក់ត្រឡប់
មកកូរ៉េវិញពេលណា? > ជុងហ្គុក< ម៉ាក់ក៏មិនទាន់ដឹងច្បាស់ដែរព្រោះម៉ាក់ចង់ឪ្យ លោកតារបស់កូនសម្រាកព្យាបាលនៅទីនេះមួយរយៈសិនហើយម៉ាកចង់នៅមើលថែគាត់ដូចគ្នាទើបម៉ាក់មិនច្បាស់ថានិងត្រឡប់ទៅវិញនៅពេលណា? តែថាកូនសួរបែបនេះកូនមានរឿងអ្វីមែនទេ ?? >
ŞİMDİ OKUDUĞUN
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Genel Kurgu" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "