ភាគទី19 : អូនបានបង្រៀនបងពីរបៀបស្រលាញ់ប៉ុន្តែអូនមិនបានប្រាប់ពីបងពីរបៀបបញ្ឈប់នោះទេ

2.5K 144 0
                                    

// 3ថ្ងៃក្រោយ //

រាងកាយមាំមួនកំពុងដេកសន្លប់ស្ដូកស្ដឹងនៅលើ
គ្រែអ្នកជំងឺអស់រយៈពេលជាច្រើនថ្ងៃទៅហើយនោះស្រាប់តែបានកម្រើកដៃព្រមទាំងព្យាយាមប្រឹងបើក ភ្នែកឡើងសម្លឹងមើលពិដាននៅក្នុងបន្ទប់។

< ហ៊ឹម !! > ដោយសារតែនាយបានសន្លប់អស់ជាច្រើនថ្ងៃខណៈពេលភ្ញាក់វិញមានអារម្មណ៍ថាភ្នែក
ប្រែជាព្រិចៗហាក់បីមើលមិនសូវច្បាស់ថែមទាំងនៅឈឺក្បាលវិលមុខយ៉ាងខ្លាំងទៀតផងដែរ។

< លោកបានដឹងខ្លួនវិញហើយឬ? >
សម្លេងខ្សោយៗបានស្រដីឡើងសួរទៅកាន់រូប
នាយធ្វើឪ្យអ្នកម្ខាងទៀតឮដូច្នោះប្រញាប់ងាកបែរទៅមើលឃើញរាងតូចច្រឡឹងកំពុងស្ទុះងើបចេញ
ពីសាឡុងដើរតម្រង់មករកខ្លួន។

< ថេយ៍...> ជុងហ្គុក សម្លឹងមុខគេឥតព្រិចភ្នែកដោយ មិនយល់ថាហេតុអីទើបខ្លួនអាចមកនៅក្នុងមន្ទីរពេទ្យ
បានបែបនេះតើនរណាជាអ្នកនាំរូបនាយមកទីនេះ ??
ឬមួយក៏ជាគេ? ទេ! វាប្រហែលជាមិនអាចនោះឡើយ
ព្រោះនាយចាំបានថានៅយប់នោះរូបគេបានដើរចេញ
ឡើងទៅបន្ទប់ដោយមិនព្រមងាកក្រោយបែរសម្លឹងមើលមកខ្លួនវិញឡើយ។

< យ៉ាងមិច? > ថេយ៉ុង

< ស្រេកទឹក > ជុងហ្គុក ស្រដីប្រាប់ដោយ
សម្លេងស្អកៗធ្វើឪ្យរាងតូចបានឮបែបនោះប្រញាប់ជួយលើកនាយឪ្យងើបអង្គុយផ្អែកខ្នងនឹងក្បាលគ្រែអ្នកជំងឺព្រមទាំងយកទឹកមកឪ្យនាយផឹក។

< តើបងអាចមកនៅទីនេះបានយ៉ាងដូចម្តេច ?? >
ជុងហ្គុក ផឹកទឹករួចហើយហាស្ដីសួរទៅកាន់គេបន្ត។

< ជំនិតរបស់លោកជាអ្នកនាំលោកមក >
ការពិតនៅយប់នោះបន្ទាប់ពីពេលគេឡើងទៅបន្ទប់បានមួយស្របក់គេហាក់បីមានអារម្មណ៍មិនស្រណុក ចិត្តថ្នាក់ដេកមិនលក់ទើបត្រូវបើកទ្វាដើរចុះមកខាង ក្រោមវិញព្រោះតែចង់ដឹងថា ជុងហ្គុក បានទៅបន្ទប់របស់នាយឬនៅ? ប៉ុន្តែពេលទៅដល់គេបែរជាឃើញ
នាយដេកសន្លប់ស្ដូកស្ដឹងនៅក្នុងថ្លុកឈាមនៅកន្លែងតុអារហារទើបរូបគេត្រូវស្រែកឡូឡាដើម្បីឪ្យគ្រប់គ្នាចេញមកជួយនាំនាយមកមន្ទីរពេទ្យតែគេជ្រើសរើស មិននិយាយដូចជាខ្លួនមិនបានជួបអ្វីនាយទាល់តែសោះ

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Where stories live. Discover now