ទាល់តែមេឃចាប់ផ្តើមងងឹតជិតយប់ទៅវិញ
ហើយទើបបាន ជុងហ្គុក ត្រឡប់ទៅផ្ទះវិញទាំងដែលដៃរបស់នាយកំពុងមានរបួសដោយសារតែនាយបាន វាយធ្វើបាបខ្លួនឯងកាលពេលនៅឯកន្លែងផ្នូរបងប្រុសរបស់ខ្លួន។< ចៅហ្វាយ !! > កាលបើឃើញចៅហ្វាយខ្លួន
ដើរចូលមក្នុងផ្ទះដូច្នេះ ជេហា ប្រញាប់រត់ទៅរកនាយយ៉ាងលឿនចំណែករាងតូចនៅអង្គុយកន្លែងតុអាហារកំពុងញាំបាយតែម្នាក់ឯងនោះវិញបានត្រឹមអង្គុយនៅ
ស្ងៀមដោយមិនគិតព្រមមាត់កអ្វី។< យ៉ាងមិច? > ជុងហ្គុក
< តើចៅហ្វាយមកពីណា ?? > ជេហា
< យើងចាំបាច់ត្រូវប្រាប់ឯងដែរ? > ជុងហ្គុក
< ខ្ញុំមិនបានចង់មានន័យបែបហ្នឹងឡើយខ្ញុំ
សួរនាំព្រោះខ្ញុំព្រួយបារម្ភពីចៅហ្វាយណា > ជេហា< មិនបាច់បារម្ភឡើយ យើងមិនអីនោះទេ >
ជុងហ្គុក ញញឹមដាក់ជំនិតខ្លួនដើម្បីកុំឪ្យរូបគេមានការ ភ័យព្រួយបារម្ភពីខ្លួនខ្លាំងពេកព្រមទាំងងាកបែរទៅរក
សម្លឹងមើលរាងតូចជាភរិយាដែរកំពុងតែអង្គុយញាំម្នាក់
ឯងដោយមិនខ្ចីងាកមកសម្លឹងមើលនាយសូម្បីតែបន្តិចធ្វើឪ្យក្នុងទ្រូងរបស់នាយត្រូវឈឺចុកចាប់ខ្ទោកៗឡើងមកភ្លាមៗ។< ប៉ុន្តែដៃរបស់ចៅហ្វាយកំពុងមានរបួស?
តើដៃចៅហ្វាយទៅត្រូវនឹងអ្វីមកនឹងហេតុអីទើបមានរបួសបែបនេះអញ្ចឹង ?? > ជេហា ហាក់បីមានការភ័យ
ស្លន់ស្លោយ៉ាងខ្លាំងនៅពេលដែលគេក្រឡេកភ្នែកទៅ ក៏ស្រាប់តែបានឃើញដៃរបស់ចៅហ្វាយខ្លួនកំពុងមាន របួសទើបគេប្រញាប់ហាស្ដីសួរនាំទៅកាន់នាយ។< ប្រាប់ហើយថាយើងមិនអីនោះទេគ្រាន់តែរបួស
ប៉ុណ្ណឹងបន្តិចក៏ជាហើយដោយសារតែមុននេះយើងមិន ប្រយ័ត្នទើបត្រូវមានគ្រោះថ្នាក់បន្តិចបន្ដួច > ជុងហ្គុក
ស្រដីប្រាប់ធ្វើជាធម្មតាដូចជាគ្មានរឿងអ្វីបើទោះបីជា
ខាងក្នុងចិត្តកំពុងតែទទួលបានទារុណកម្មយ៉ាងខ្លាំងក៏ ដោយប៉ុន្តែរូបនាយនៅតែធ្វើជាធម្មតាបីដូចជាមនុស្ស
រឹងមាំខ្លាំងណាស់អញ្ចឹង។< ប៉ុន្តែរបួសនេះដូចជាចៅហ្វាយបានទៅ
ដាល់អ្វីមួយមកចឹង? > ជេហា នៅតែមិនអស់ចិត្តមិនជឿថារបួសនៅលើដៃរបស់ចៅហ្វាយខ្លួនកើតឡើងដោយសារតែគ្រោះថ្នាក់ក៏ប៉ុន្តែដូចជានាយបានទៅដាល់អ្វីមួយមកអញ្ចឹង ??។
VOCÊ ESTÁ LENDO
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Ficção Geral" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "