គ្រាន់តែបានមកដល់គោលដៅភ្លាម រាងតូចច្រឡឹង
ប្រញាប់ហុចលុយឪ្យទៅកាន់លោកពូតាក់សុីហើយ
ក៏រត់ចូលទៅក្នុងក្រុមហ៊ុនទាំងត្រហេបត្រហបតាមតែ របៀបមនុស្សកំពុងសប្បាយចិត្តត្រេអរជាមួយនឹងរឿងអ្វីមួយ។< ជុងហ្គុក..ជុងហ្គុក នៅឯណា? ខ្ញុំមានរឿងចង់ប្រាប់លោកឪ្យបានដឹងណា > ថេយ៉ុង ចូលមកដល់ខាងក្នុង
ក្រុមហ៊ុនភ្លាមក៏ព្យយាមស្រែកដង្ហៅស្វាមីឪ្យចេញមក
ជួបខ្លួន ព្រោះគេកំពុងតែមានរឿងសំខាន់ចង់ប្រាប់ឪ្យរូបនាយបានដឹង ថ្នាក់ធ្វើឪ្យបុគ្គលិកនៅទីនោះមានការ ភ្ញាក់ផ្អើលនាំគ្នាចេញមកមើលយ៉ាងព្រោងព្រាត។< អេ៎! ក្មេងតូចតើឯងមកស្រែកឡូឡាស្អីនៅទីនេះអញ្ចឹង? ហើយនរណាជាអ្នកឪ្យគេចូលមកដល់ទីនេះ
បានបែបនេះ ?? > ស្រ្ដីដែលជាលេខារបស់ ជុងហ្គុក កំពុងអង្គុយធ្វើការនៅខាងមុខបន្ទប់ការិយាល័យរបស់រាងក្រាស់ កាលបើឭសម្លេងស្រែកឡូឡានោះទើបរូប
នាងប្រញាប់ដើរចេញមកមើល ក៏បានឃើញក្មេងម្នាក់
មកពីណាមិនដឹងឈរធ្វើភ្នែកភ្លឹះៗដាក់ខ្លួនបានជានាង ងាកទៅស្រែកសួរបុគ្គលិកផ្សេងទៀតដែលនៅក្បែរនោះ។< ខ្ញុំមិនមែនក្មេងទេ ខ្ញុំរៀនជាប់ហើយ ខ្ញុំមកទីនេះ
ក៏ដើម្បីមករក ជុងហ្គុក ព្រោះខ្ញុំមានរឿងសំខាន់ចង់ប្រាប់ឪ្យគេបានដឹងប៉ុណ្ណោះ > ថេយ៉ុង< ឯងមិនមែនជាកូនក្មេងទេ ប៉ុន្ដែបើតាមខ្ញុំស្មានឯងទើបតែមានអាយុខ្ទង់ 18-19 ប៉ុណ្ណោះតែហេតុអ្វីទើប
ឯងហ៊ានហៅចៅហ្វាយរបស់ខ្ញុំដែលមានអាយុច្រើនជាឯងថា ជុងហ្គុក ឬជាលោកដាច់សាច់បែបនេះ? >< មាត់ខ្ញុំតាស៎ ហេតុអីខ្ញុំហៅមិនបាន? មិនដឹងទេ
ឆាប់ហៅ ជុងហ្គុក ឪ្យចេញមកជួបខ្ញុំឥឡូវនេះភ្លាមមកព្រោះខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយគេយល់
ទេ ?! > ថេយ៉ុង ស្រែកឡើងមួយទំហឹងដោយការខឹង
សម្បារកាលបើអ្នកម្ខាងទៀតគិតតែឈរនិយាយថាស្ដីតាប៉ែដាក់ខ្លួនដោយមិនព្រមឪ្យគេចូលទៅខាងក្នុងទៅ រកបុរសដែលមានឈ្មោះជាស្វាមីរបស់គេ។< ឯងមិនអាចជួបចៅហ្វាយបានទេ ព្រោះគាត់កំពុង
រវល់ធ្វើការងារ >
BẠN ĐANG ĐỌC
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Tiểu Thuyết Chung" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "