ផ្ដើមរឿង

3.2K 91 0
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«ផ្ដើមរឿង»

"នែ៎ៗ ឯងដឹងអត់ថាឆ្នាំនេះសាកលវិទ្យាល័យបានទទួលសិស្សអាហារូបករណ៍ផងដែរ"

"ហាស៍! ពិតមែនឬ?"

"មែន! ព័ត៌មានខាងក្នុងប្រាប់មកអ៊ីចឹង ថែមទាំងទទួលដល់ទៅប្រាំនាក់ឯណោះ"

"អីយ៉ា!... ម៉េចក៏អ៊ីចឹង តើលោកសាកលវិទ្យាធិការ កំពុងតែគិតអ្វីឲ្យប្រាកដទៅនៀក?"

"មិនដឹងទេ មានតែរង់ចាំការបញ្ជាក់ពីសាកលវិទ្យាល័យម្ដងទៀតហ្នឹងហើយ"

"ទោះជាមានហេតុផលអ្វី ក៏មិនគួរណាទៅទទួលសិស្សអាហារូបករណ៍ចូលមករៀននៅទីនេះដែរ ទីនេះគឺជាសាកលវិទ្យាល័យសម្រាប់តែត្រកូលអភិជនតែប៉ុណ្ណោះ មិនអ៊ីចឹង?"

"មែនហើយៗ..."

សម្លេងជជែកគ្នារបស់ស្រីស្រស់មួយក្រុម ក្នុងប្រធានបទដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនៅពេលនេះ។ ក្រោយពីគណៈសិស្សនិស្សិតទាំងអស់ទទួលបានដំណឹងថា ខាងសាកលវិទ្យាល័យនិងទទួលសិស្សអាហារូបរណ៍ក្នុងឆ្នាំនេះជាលើកដំបូង។ សិស្សជាង 90% ដែលមិនយល់ស្របចំពោះគំនិតនេះ ហើយនាំគ្នារិះគន់និងសម្ដែងចេញនូវភាពមិនពេញចិត្តយ៉ាងខ្លាំង។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now