ភាគទី 21 : សុបិនអាក្រក់

549 70 8
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 21》 សុបិនអាក្រក់

អ្វីៗគ្រប់យ៉ាងដូចជាការប៉ាន់ស្មានរបស់សុនអ៊ូទាំងអស់ រឿងរបស់ស៊ឹងមិន ត្រូវបានបំភ្លេចចោលស្ងាត់ឈឹង ដូចគ្មានរឿងអ្វីកើតឡើង ក្នុងរយៈពេលត្រឹមមួយថ្ងៃ។

មិនដឹងថាជាការចៃដន្យឬយ៉ាងណា តែហេតុការណ៍បែបនេះ ស្រដៀងនឹងករណីរបស់មិនជីណាស់...

ថ្ងៃសៅរ៍សប្ដាហ៍នេះ ស៊ុនអ៊ូក៏មិនបានទៅណាដដែល ដូច្នេះហើយ ទើបគេណាត់ជួបលីលីជាការផ្ទាល់ខ្លួននៅហាងកាហ្វេក្បែរៗនេះ ក្នុងបំណងចង់សួរព័ត៌មានអំពីនាងខ្លះៗ។

មិនយូរប៉ុន្មាន សុនអ៊ូក៏ធ្វើដំណើរមកដល់ហាងកាហ្វេ និងបានឃើញលីលីមកដល់មុនទៅហើយ។ នារីវែនតាបក់ដៃហៅដោយស្នាមញញិម ព្រមទាំងរាក់ទាក់យ៉ាងរួសរាយ ពេលគេចូលទៅក្នុង។

"សុនអ៊ូ! ខ្ញុំបានកុម្ម៉ង់នំខ្លះហើយ បន្តិចទៀតនឹងមានបុគ្គលិកលើកមកឲ្យ"

"លីលីមកដល់យូរហើយឬនៅ?"

"មួយស្របក់ដែរ"

"សុំទោសផងណា៎ ខ្ញុំជាអ្នកណាត់សោះ តែបែរជាមកយឺតទៅវិញ"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now