ភាគទី 19 : ហេតុការណ៍រន្ធត់

503 62 4
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 19》 ហេតុការណ៍រន្ធត់

ជេយ៍ធ្វើរបួសឲ្យសុនអ៊ូរួចស្រេចបាច់ ក៏យកឧបករណ៍ទៅទុកនៅលើតុ ក្បែរជញ្ជាំងមុំម្ខាងទៀត។

សុងហ៊ុនដើរមកអង្គុយក្បែររាងស្ដើង ហើយសម្លឹងមើលបង់រុំរបួសត្រង់ដើមដៃបន្តិច មុននឹងវក់មកមើលទឹកមុខភ្លឹកភ្លាំងរបស់សុនអ៊ូ។ តាំងពីកើតហេតុ រហូតមកទល់ពេលនេះ សុនអ៊ូក៏មិនទាន់ហើបមាត់និយាយអ្វីមួយម៉ាត់ ប្រហែលជានៅស្លន់ស្លោមិនទាន់បាត់ទេមើលទៅ។

"ជេយ៍ ត្រៀមឡានឲ្យហើយ ពួកយើងត្រឡប់ទៅវិញឥឡូវនេះ"

"បាទ អ្នកប្រុស!"

សុងហ៊ុនងើបឈរ ហើយឱនមកចាប់ទាញដៃតូចឲ្យដើរចេញទៅជាមួយគ្នា។ សុនអ៊ូក៏ដើរតាមស្ងាត់ៗ ដូចមនុស្សគ្មានព្រលឹងព្រលះនៅក្នុងខ្លួន រហូតឡើងមកលើឡាន ចេញដំណើរមិនបានប៉ុន្មានក៏គេងលក់បាត់ ដោយសារភាពនឿយហត់។

ពេលដឹងខ្លួនម្ដងទៀត ក៏ប្រទះឃើញថា គេកំពុងតែគេងនៅលើភ្លៅរបស់ចូកឃើរ៍ ខណៈដែលអូប៊័រធ្វើដំណើរនៅកណ្ដាលសមុទ្រ។ សុនអ៊ូភ្ញាក់ព្រើត ហើយរហ័សស្ទុះងើបឡើងយ៉ាងតក់ស្លុត។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now