ភាគទី 4 : អត្តសញ្ញាណថ្មី

574 55 2
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 04》អត្តសញ្ញាណថ្មី

ការរៀនថ្ងៃដំបូងក៏ត្រូវបានបញ្ចប់ សុនអ៊ូកំពុងឈររង់ចាំអ៊ិនជុនត្រឡប់ទៅបន្ទាប់ស្នាក់នៅជាមួយគ្នា។ ចំណែកលីលីមិនបានស្នាក់នៅទីនេះទេ ហើយក៏មានអ្នកផ្ទះមកទទួលនាងទៅបាត់ហើយដែរ។

"សុនអ៊ូ ចាំខ្ញុំយូរហើយឬនៅ?" អ៊ិនជុនរត់ចេញពីអគារត្រហេបត្រហបមករកគេ។

"ទើបតែមកដល់ទេ"

"អូ បើអ៊ីចឹងតោះពួកយើងទៅបន្ទប់គេង ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងណាស់" សភាពរបស់អ៊ិនជុនគឺដូចអ្វីដែលបាននិយាយពិតមែន។

"មានរឿងអីមែនទេ?" សុនអ៊ូឃើញទឹកមុខមិនសូវស្រួលរបស់អ៊ិនជុនក៏អាចសន្និដ្ឋានបានថាកំលោះតូចច្បាស់ជាទៅជួបរឿងអ្វីជាមិនខាន។

"គ្មានរឿងអីទេ គ្រាន់តែមានអារម្មណ៍ថាហត់ធម្មតាទេ ហើយឃ្លានទៀត" អ៊ិនជុននិយាយផងអង្អែលពោះផង។

សុនអ៊ូក៏មិនបានសួដេញដោលអ្វី បើម្ចាស់ខ្លួនមិនចង់ប្រាប់គេក៏មិនចង់បង្ខំដែរ។

"ឲ្យខ្ញុំជូនទៅកង់ទីនឬអត់?"

"មិនអីទេសុនអ៊ូ ខ្ញុំខ្ជិលដើរទៅវិញទៅមកណាស់ គ្រាន់តែទិញមីកំប៉ុងនៅម៉ាតក្រោមអគារស្នាក់នៅរបស់ពួកយើងទៅបានហើយ"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now