ភាគទី 30 : សុំឱកាស

558 83 11
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 30》 សុំឱកាស

សុនអ៊ូសាកល្បងដើរទៅបើកទ្វារខាងក្រៅ តែបើកមិនបានព្រោះជាប់លេខកូដសម្ងាត់ ដែលសុងហ៊ុនបានចាក់ពីខាងក្រៅ។ រាងស្ដើងត្រឡប់មកបន្ទប់គេងវិញយ៉ាងអស់សង្ឃឹម ហើយស្រវាយកទូរសព្ទត្រៀមខលទៅប្រាប់បងស្រីអំពីរឿងនេះ។

តែខណៈនោះ គេបែរជាស្ទាក់ស្ទើរទៅវិញ ព្រោះខ្លាចថាបងស្រីនឹងខឹងហើយស្ដីបន្ទោសខ្លាំងៗ ដែលធ្វើឲ្យរឿងបែកការ ថែមទាំងធ្វើទង្វើងភ្លាំងភ្លាត់យ៉ាងធំធេងទៀតផង។

នៅទីបំផុតគេក៏ទម្លាក់ទូរសព្ទចុះ មិនហ៊ានខលទៅបងស្រីពិតមែន ម្យ៉ាងទៀត ចិត្តរបស់គេពេលនេះមិនរឹងមាំគ្រប់គ្រាន់ ក្នុងការប្រឈមនឹងបងស្រីបានទេ។ បានត្រឹមគេងសម្រក់ទឹកភ្នែកអស់មួយយប់ រំសាយអារម្មណ៍ពើតផ្សាឲ្យថមថយជាងមុន។

រីឯសុងហ៊ុន ក្រោយចាត់ការដាក់លេខកូដទ្វារ ឃុំសុនអ៊ូមិនឲ្យចេញទៅណាបាន អ្នកក៏លោះក៏រហ័សត្រឡប់ឡើងមកលើបន្ទប់វិញ។ ជេយ៍ដែលដើរមកជួបល្មម ក៏ប្រទះឃើញឈាមហូរសស្រាក់ចេញពីរបួស អង្គរក្សកំលោះក៏រួតរាស់ទៅយកប្រអប់សង្គ្រោះបឋម មកជួយធ្វើរបួសឲ្យចៅហ្វាយសាជាថ្មីតាមតួនាទី។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now