ភាគទី 2 : សង្គមហាយសូ

942 49 0
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 02》សង្គមហាយសូ

ទីបំផុត ថ្ងៃចូលរៀនដំបូងក៏បានមកដល់ សុនអ៊ូមានអារម្មណ៍ថារំភើបតិចតួច ផ្ទុយពីអ៊ិនជុនស្រឡះ។ នាយកំលោះរាងតូចឈរធ្វើមុខឡិងឡង់ រវើករវាមនៅមិនស្ងៀមដូចកូនកណ្ដុរហែមស្ទើរ៍ក្នុងទ្រុងអ៊ីចឹង រីឯអ្នកដទៃទៀតក៏មានសភាពមិនខុសគ្នាប៉ុន្មានដែរ គ្រាន់តែមិនសូវបញ្ចេញអាការខ្លាំងស្មើនឹងអ៊ិនជុន។

ពួកគេទាំងប្រាំនាក់ទទួលបានអារហាររូបករណ៍ផ្នែកផ្សេងៗគ្នា ពោលគឺសុនអ៊ូរៀនផ្នែកហិរញ្ញវត្ថុ អ៊ិនជុនរៀនផ្នែកអក្សរសាស្រ្ត រីឯបីនាក់ទៀតដែលគេទើបតែស្គាល់ឈ្មោះមានដូចជា ចែវ៉ុន សានហា និងបុរសក្លាហានពាក់វ៉ែនតាគឺ ស៊ឹងមិន ពួកគេទាំងបីរៀនផ្នែកគណិតវិទ្យា គីមីវិទ្យានិងផ្នែកឌីហ្សាញ។ ដូច្នេះហើយទើបពួកគេមានទិសដៅរៀងៗខ្លួន ដែលនឹងត្រូវចែកផ្លូវគ្នាទៅកាន់គោលដៅក្នុងពេលដ៏ឆាប់ខាងមុខ ហើយពេលនេះពួកគេទាំងអស់គ្នាក៏កំពុងតែឈរនៅក្នុងជណ្ដើរយន្តប្រអប់ឡើងទៅខាងលើ។

"សុនអ៊ូដូចជាមិនសូវរំភើបសោះ ខ្ញុំនេះវិញបេះដូងលោតញាប់ចង់ផ្លោះចេញមកក្រៅហើយ" អ៊ិនជុនស្រដីឡើងដោយសម្លេងញ័រៗតិចតួចកាត់បរិយាកាសស្ងប់ស្ងាត់ ព្រមទាំងសម្លឹងមកកាន់សុនអ៊ូភ្លឹះៗ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now