ភាគទី 3 : បែងចែកអំណាច

566 53 0
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


《ភាគទី 03》បែងចែកអំណាច

ក្រោយដើរចេញពីហេតុការណ៍វឹកវរមុននេះផុត ពួកគេទាំងបីមិនបាននាំគ្នាទៅរៀនតាមអ្វីដែលសុនអ៊ូនិយាយឡើយ។ ពួកគេសម្រេចចិត្តថាមិនទៅចូលរៀន ព្រោះទៅពេលនេះក៏មិនទាន់ដែរ ម្យ៉ាងទៀតពួកគេក៏មិនសូវមានអារម្មណ៍ចង់រៀននោះទេ។

អ៊ិនជុននាំពួកគេមកអង្គុយលេងនៅមាត់បឹងក្រោយអគារសិក្សាដូចដែលបានព្រៀងទុកដំបូង។ បរិយាកាសនៅទីនេះពិតជាបរិសុទ្ធហើយទេសភាពក៏ស្រស់ត្រកាលដូចដែលអ៊ិនជុនបូបាច់ប្រាប់មិនខុសមែន។ អ៊ិនជុននាំមកអង្គុយក្រោមម្លប់ឈើធំមួយដាច់ដោយឡែកពីបង់អង្គុយធម្មតា ព្រោះត្រូវការភាពស្ងប់ស្ងាត់។

"អរគុណអ្នកទាំងពីរខ្លាំងណាស់ដែលជួយការពារខ្ញុំ" លីលីនិយាយបើកប្រធានបទបន្ទាប់ពីអង្គុយលើវាលស្មៅក្រោមម្លប់ឈើត្រជាក់។

អ៊ិនជុនក៏ឆ្លើយទៅវិញ៖

"លីលីមិនបាច់អរគុណខ្ញុំទេ មុននេះខ្ញុំសឹងតែមិនបានធ្វើអ្វីផង មានតែសុនអ៊ូទេដែលជួយការពារលីលីម្នាក់ឯង"

"តែទោះជាយ៉ាងណាអ្នកទាំងពីរក៏មិនទៅណាចោលខ្ញុំដែរ ខ្ញុំពិតជាចង់អរគុណ"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now