ភាគទី 40 ភាគបញ្ចប់ : ធ្វើតាមសម្លេងបេះដូង

1K 113 19
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

《ភាគទី 40》 ភាគបញ្ចប់ : ធ្វើតាមសម្លេងបេះដូង

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 40》 ភាគបញ្ចប់ : ធ្វើតាមសម្លេងបេះដូង

សុនអ៊ូដើរចេញពីកន្លែងធ្វើការទាំងអារម្មណ៍អណ្ដែតអណ្ដូង ជុងវ៉ុនឃើញដូច្នោះ ក៏អត់បារម្ភមិនបាន។ អ្នកកំលោះអាសាជូនទៅចំណតឡានក្រុង តែរាងស្ដើងក៏ឆ្លើយបដិសេធភ្លាមៗ ហើយដើរចេញទៅបាត់ មិនទុកឱកាសឲ្យនិយាយអ្វីទាល់តែសោះ។

មូលហេតុដែលសុនអ៊ូមិនព្រមឲ្យជុងវ៉ុនមកដែរ ក៏ដោយសារតែគេមិនទាន់ត្រឡប់ទៅផ្ទះវិញនោះទេ។ រាងស្ដើងទៅលំហែកាយនៅមាត់សមុទ្រ ដើម្បីជួយកាត់បន្ថយភាពស្មុគស្មាញខ្លះ ព្រោះថ្ងៃនេះ គេសឹងតែគ្មានព្រលឹងព្រលះនៅក្នុងខ្លួន សំណាងហើយដែលមិនភ្លាត់ធ្វើអ្វីឲ្យខូចខាតនៅក្នុងហាងកាហ្វេ។

សុនអ៊ូដើរទៅអង្គុយលើដុំថ្មធំមួយ ដោយបោះក្រសែភ្នែកទៅខាងមុខយ៉ាងគ្មានកោះត្រើយ ស្របពេលដែលវាយោបក់បោកខ្លាំងៗ នាំក្លិនទឹកសមុទ្រមកជាមួយ ធ្វើឲ្យអារម្មណ៍របស់គេបានធូរស្រាលខ្លះ។

បើសិនជាមានអារម្មណ៍ធូរស្រាលបែបនេះរហូត មិនដឹងជាល្អយ៉ាងណាទេ...

"ហ៊ើយ~" រាងស្ដើងពន្លែងដង្ហើមមួយឃូរ ហើយទាញទូរសព្ទមើលសារដែលអ៊ិនជុនបានផ្ញើមកកាលពីម្សិលមិញ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now