ភាគទី 12 : ល្បែងចាប់ផ្ដើម

519 69 3
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 12》 ល្បែងចាប់ផ្ដើម

"ធ្វើបែបនេះ ត្រូវការអ្វីពីខ្ញុំ?..."

តើគួរធ្វើយ៉ាងណាទៅ កែវភ្នែករបស់ចូកឃើរ៍នៅពេលនេះពិតជាគួរឲ្យខ្លាចខ្លាំងណាស់...

មកដល់កម្រិតនេះហើយ មកធ្វើកំសាកញីមិនកើតទេ យ៉ាងម៉េចក៏យ៉ាងទៅ!

"សិស្សច្បងនិយាយពីរឿងអីទៅ ខ្ញុំមិនយល់ទេ" សុនអ៊ូសម្ដែងធ្វើជាមិនដឹងរឿងអី ទាំងដៃជើងញ័រតតាក់។

"ហ៊ឹស! អ៊ីចឹងឬ?" សុងហ៊ុនខិតមកជិតរនាំងទីលានទឹកកក ខណៈដែលរាងស្ដើងថយក្រោយមួយជំហានដោយមិនដឹងខ្លួន។

"ខ្ញុំ... គ្រាន់តែបារម្ភពីសិស្សច្បងប៉ុណ្ណោះ"

ហាស៍! និយាយស្អីហ្នឹង? កាន់តែវែងឆ្ងាយហើយ...

សុងហ៊ុនសម្លក់មើលសុនអ៊ូស្ងាត់ឈឹងក្រោយឮដូច្នោះ អ្នកកំលោះគ្មានអារម្មណ៍អ្វីទៅលើពាក្យសម្ដីអម្បាញ់មិញនោះទេ។ ស្ដាប់ទៅក៏ដឹងដែរថាជាការនិយាយចេញមកដើម្បីដោះសារយករួចខ្លួន...។

រាងស្ដើងឈរមិងមាំងៗព្រោះបរិយាកាសជុំវិញស្ងៀមស្ងាត់ខ្លាំងពេក សឹងតែឮសម្លេងបេះដូងដែលកំពុងតែលោតញាប់ដោយសារការភិតភ័យរបស់គេទៅហើយ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now