ភាគទី 9 : ការចាប់ផ្ដើម

506 70 3
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី 09 ការចាប់ផ្ដើម

សុនអ៊ូដើរចូលក្នុងថ្នាក់រៀនដោយកែវភ្នែករំពៃមើលអ្នកជុំវិញថាមានអ្នកណាចាប់អារម្មណ៍មកលើខ្លួនឬក៏អត់ តែមកទល់ពេលនេះក៏គ្មានអ្នកណាចូលមកក្លែងឬមកធ្វើបាបដូចការភ័យខ្លាចឡើយ។ រាងស្ដើងធូរទ្រូងបានបន្តិចគិតថារួចខ្លួន ក៏ប៉ុន្តែខណៈនោះលីណូបានដើរចូលមកក្នុងថ្នាក់ជាមួយក្រុមបរិវារដូចសព្វដង ក្នុងបន្ទប់ហាក់ស្ងប់ស្ងាត់ក្នុងមួយរំពេច។

តាំងពីថ្ងៃនោះមកលីណូក្លាយជាបុគ្គលដែលមានអំណាចបំផុតក្នុងថ្នាក់ទៅហើយ ម្យ៉ាងទៀតឋានៈគ្រួសាររបស់បុរសម្នាក់នេះក៏មិនធម្មតា ទើបធ្វើឲ្យគ្មានអ្នកណាហ៊ានក្រអឺតក្រទមជាមួយទេ។

"អេ៎... ថ្ងៃនេះគួរលេងជាមួយអ្នកណាទៅហ្ន៎? ដូចជាមានអារម្មណ៍ថារមាស់ដៃរមាស់ជើងដល់ហើយ" លីណូប្រើក្រសែភ្នែករេទៅរេមករកមើលអ្នកដែលខ្លួនចង់ធ្វើបាបថ្ងៃនេះ។

គ្រប់គ្នាឱនមុខជ្រប់ សូម្បីតែសុនអ៊ូក៏មិនហ៊ានធ្វើខ្លួនរញ៉េរញ៉ៃដែរ គេទាញសៀវភៅត្រៀមអានមេរៀន ក៏ប៉ុន្តែស្នូរសម្រិបជើងបន្លឺឡើងចូលមកកាន់តែជិតបន្តិចម្ដងៗ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now