ភាគទី 20 : អតីតកាល

483 61 3
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 20》 អតីតកាល

"សុនអ៊ូអា៎ ឲ្យបងសុំទោសណា៎ ហ៊ឹក! បងប្រហែលជាមិនអាចទៅជួបឯងបានទេ...

"ផ្ញើប្រាប់បងសុងអ៊ីផងណា៎ បងស្រឡាញ់គាត់ខ្លាំងណាស់ ហើយបងក៏ស្រឡាញ់សុនអ៊ូ ហ៊ឺៗៗ...

"អ្នកទាំងពីរគឺជាគ្រួសារ ដែលសំខាន់បំផុត...

"លាហើយ... អា៎!!!"

"ហឿក!! មិនជី!"

សុនអ៊ូស្ទុះឡើងពីសុបិនអាក្រក់ ខណៈដែលចង្វាក់ដង្ហើមដើរញាប់ៗ ព្រមទាំងញើសជោកថ្ងាស។ ក្រោយមក គេក៏លើកដៃខ្ទប់មុខទ្រហោយំយ៉ាងអស់សភាព ព្រោះទប់អារម្មណ៍លែងជាប់។

គេមិនដឹងថាក្រោយហេតុការណ៍ដ៏រន្ធត់កាលពីព្រឹក បន្ទាប់មកទៀតមានអ្វីកើតឡើងនោះទេ។ រាងស្ដើងបាត់បង់សតិតាំងពីពេលណាក៏មិនដឹង តែការឈឺចាប់ និងរូបភាពនៃអតីតកាលដែលដក់ជាប់ក្នុងក្រអៅបេះដូង ស្រាប់តែបង្ហាញយ៉ាងជាក់ច្បាស់ក្នុងកែវភ្នែក។ ប្រៀបដូចជារឿងកុនដែលត្រូវបានចាក់បញ្ចាំងសាជាថ្មី ម្ដងហើយម្ដងទៀតមិនឈប់។

ទឹកភ្នែកស្រក់ហូរមកជាខ្សែ ខណៈដែលក្នុងទ្រូងពើតផ្សាហួសថ្លែង ពេលនឹកដល់សម្លេងរបស់បងស្រី ដែលបានបង្ហើរមកតាមទូរសព្ទទាំងអណ្ដឺតអណ្ដក។ សម្លេងរបស់មិនជី ពោរពេញទៅដោយការដឹងកំហុស និងអស់សង្ឃឹមយ៉ាងខ្លាំង ជាសម្លេងចុងក្រោយដែលសុនអ៊ូបានឮកាលពី 2ឆ្នាំមុន...។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now