ភាគទី 34 : ជីវិតសងជីវិត

513 81 8
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 34》 ជីវិតសងជីវិត

"យើងនេះពិតជាល្ងង់ណាស់ ព្រោះតែចង់សងសឹក មិនគិតថាពួកវាមកពីណា ហ៊ឹក!"

"បងកុំបន្ទោសខ្លួនឯងអី បងមិនខុសទេ យ៉ាងហោចណាស់ បងមិនទាន់បានធ្លាក់ខ្លួនចូលទៅជ្រៅជាងនេះដែរ"

សុនអ៊ូព្យាយាមនិយាយលួងលោមបងស្រីផង អង្អែលខ្នងផង ដោយសង្ឃឹមថានឹងជួយបានមិនតិចក៏ច្រើនដែរ។

"ហ៊ឹក! មិនជី... ឲ្យបងសុំទោស"

ចុងក្រោយសុនអ៊ូក៏មិនទទួលបានសេចក្ដីស្រឡាញ់ ពីបងស្រីដដែល...

"បងសុងអ៊ីទៅខាងក្រៅសិនទៅ នៅទីនេះគ្មានសុវត្ថិភាពទេ"

"តែប៉ូលិស..."

"បងសុងអ៊ី ពេលនេះពួកយើងធ្វើអ្វីមិនបានទៀតទេ មានតែព្រមគ្រប់យ៉ាងប៉ុណ្ណោះ"

ចប់សម្ដីរបស់សុនអ៊ូ ធ្វើឲ្យសុងអ៊ីអួលណែននៅក្នុងទ្រូងនិយាយលែងចេញ ព្រមដើរទៅក្រៅទាំងទឹកភ្នែក។ ខណៈនោះ មានប៉ូលិសម្នាក់ចូលមកត្រួតពិនិត្យ ក៏បានឃើញពួកគេទាំងពីរល្មម។

"អ្នកទាំងពីរជាមនុស្សរបស់ជនល្មើសមែនទេ?" ប៉ូលិសវ័យកណ្ដាលលើកកាំភ្លើងភ្ជង់ពួកគេទាំងពីរ យ៉ាងប្រុងប្រយ័ត្ន ហើយដើរចូលមកជិតសន្សឹមៗ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now