ភាគទី 38 : នៅតែនឹក

689 85 19
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 38》 នៅតែនឹក

សុនអ៊ូព្យាយាមធ្វើជាមិនចាប់អារម្មណ៍រាងខ្ពស់ ដែលកំពុងអង្គុយនៅលើតុជាប់ជញ្ជាំងកញ្ចក់ ព្រមទាំងងាកមើលទេសភាពនៅខាងក្រៅស្ងៀម មិនប៉ះកាហ្វេសូម្បីតែបន្តិច។

រាងស្ដើងជូតសម្អាតតុបណ្ដើរៗ ហើយចាប់ផ្ដើមជូតឥដ្ឋបន្ទាប់ពីសល់ប្រាំនាទីចុងក្រោយ ដោយមិនងាកទៅមើលសុងហ៊ុនទៀត។ គេដើរទៅយកឧបករណ៍នៅខាងក្រោយហាងបន្តិច ពេលត្រឡប់មកវិញ ក៏ប្រទះឃើញថា នៅលើតុក្បែរជញ្ជាំងគ្មានវត្តរបស់សុងហ៊ុនទៀតទេ។

ប្រហែលជាត្រឡប់ទៅវិញហើយ...

គេពន្លែងដង្ហើមមួយឃូរ ក្រោយមានអារម្មណ៍ថាសោកស្ដាយអ្វីម្យ៉ាង ដោយអារម្មណ៍នេះមិនគួរកើតឡើងនោះទេ...។

រវាងគេនិងផាក សុងហ៊ុន គ្មានអ្វីពាក់ព័ន្ធនឹងគ្នាឡើយ...

"សុនអ៊ូ បើជូតឥដ្ឋរួចហើយ ត្រឡប់ទៅផ្ទះតែម្ដងទៅ នាយធ្វើការពេញមួយថ្ងៃហើយ" មិត្តរួមការងារម្នាក់ ដើរចេញពីក្រោយហាងមកប្រាប់។

"បាទ" សុនអ៊ូងាកមកធ្វើតួនាទីរបស់ខ្លួនវិញឲ្យឆាប់ហើយ នឹងបានត្រឡប់ទៅផ្ទះ ព្រោះពេលនេះក៏យប់ជ្រៅណាស់ដែរ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now