ភាគទី 35 : ផ្ដល់សេរីភាព

513 84 8
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


《ភាគទី 35》 ផ្ដល់សេរីភាព

ទីតៗៗៗ...

សម្លេងដំណើរការនៃឧបករណ៍អ្វីម្យ៉ាង ព្រមទាំងក្លិនអាល់កុលនិងក្លិនថ្នាំប្រហើរប៉ះចុងច្រមុះ បណ្ដាលឲ្យរាងខ្ពស់ដែលកំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែអ្នកជំងឺ ដឹងស្មារតីបន្តិចម្ដងៗ។

រូបភាពដំបូងដែលបានឃើញនោះគឺ ពិតានពណ៌សស្អាតនិងអំពូលភ្លើងភ្លឺសញ្ចាចចាំងភ្នែក ពេលងាកមើលជុំវិញក៏បានប្រទះឃើញថា ដៃម្ខាងជាប់ខ្សែស៊ឺរ៉ូមរយោង។ រំពេចនោះ ភាពឈឺចាប់តាមរាងកាយ ស្រាប់តែរើឡើងដោយគ្រាប់តែកម្រើកខ្លួនតែបន្តិច។

ផ្ទៃមុខសង្ហាមានស្នាមជាំស្វាយ រួមទាំងមានបង់បិទរបួសជុំវិញថ្ងាស ខណៈដែលភ្នែកមុតសម្លឹងមើលតំណក់ស៊ឺរ៉ូមតក់មកយឺតៗ។ ភ្លាមនោះ រូបភាពហេតុការណ៍នៅលើដំបូលអគារក៏បានផុសឡើងក្នុងគំនិត។

"អឹក!!" សុងហ៊ុនរហ័សងើបឡើង ដោយភ្លេចខ្លួនថារាងកាយកំពុងតែទ្រោមខ្លាំងប៉ុណ្ណា។

"អ្នកប្រុស! អ្នកប្រុសដឹងខ្លួនវិញហើយ!" ជេវ៉ុនស្ទុះពីលើសាឡុងមករកអ្នកជំងឺនៅលើគ្រែ ដោយទឹកមុខត្រេកត្រអាល។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now