ភាគទី 31 : ភាពជឿជាក់

477 73 5
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 31》 ភាពជឿជាក់

ចាប់ពីថ្ងៃនោះរហូតមកទល់ពេលនេះ ពេលវេលាបានកន្លងផុតទៅមួយសប្ដាហ៍ពេញហើយ ដែលសុនអ៊ូមិនបានជួបមុខសុងហ៊ុនទៀត។ សូម្បីតែផ្ញើសារប្រាប់ដំណឹងអ្វីក៏គ្មាន មិនដឹងថារាងខ្ពស់បាត់មុខឈឹងដោយសារអ្វីឲ្យប្រាកដ។

ឬក៏ទៅតាមស៊ើបរកអ្វីទេដឹង?...

"សុនអ៊ូ! នៅខាងនេះ"

អ៊ិនជុនស្រែកហៅពីចម្ងាយ សុនអ៊ូងាកតាមទិសដៅសម្លេង ក៏បានឃើញកំលោះតូចកំពុងអង្គុយក្បែរហែឆាន នៅមិនឆ្ងាយពីគេប៉ុន្មាន។

រាងស្ដើងដើរចូលទៅអង្គុយនៅទល់មុខអ្នកទាំងពីរ ហើយក៏ត្រូវបានអ៊ិនជុនបាញ់សំណួរមកភ្លាម...

"ថ្ងៃនេះលីលីក៏មិនមករៀនទៀតមែន?"

សុនអ៊ូស្ងៀមទ្រឹងមួយរំពេច ព្រោះគេមិនបាននិយាយអ្វីពីរឿងរបស់លីលីឲ្យអ៊ិនជុនដឹងទេ... ហើយថ្ងៃនេះ គេក៏បានសម្រចចិត្តហើយថា នឹងនិយាយប្រាប់រឿងមួយ...។

"លីលី បានផ្ទេរទៅរៀនកន្លែងផ្សេងហើយ"

"ថាម៉េច!? មានរឿងអីកើតឡើងមែនទេ? ហេតុអីលីលីមិនប្រាប់ខ្ញុំអ៊ីចឹង?"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now