ភាគទី 11 : រាជបុត្រទឹកកក

543 71 3
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 11》  រាជបុត្រទឹកកក

សុនអ៊ូភ្ញាក់ពីព្រលឹម អ្វីដែលធ្វើដំបូងនោះគឺចេញមកមើលអាការរបស់អ្នកជំងឺនៅខាងក្រៅ។ ក៏ប៉ុន្តែនៅលើសាឡុងឃើញមានតែភួយនិងខ្នើយទទេប៉ុណ្ណោះ គ្មានវត្តមានរបស់រាងខ្ពស់ដូចការគិតឡើយ។ ផ្ទុយទៅវិញគេមានអារម្មណ៍ថាធូរទ្រូង ដែលសុងហ៊ុនចេញទៅបាត់ បើមិនដូច្នោះទេគេក៏មិនដឹងថាគួរចាប់ផ្ដើមនិយាយអ្វីជាមួយគ្នាដែរ។ គិតដូច្នោះក៏ត្រឡប់ទៅគេងវិញយ៉ាងសប្បាយចិត្ត ថ្ងៃអាទិត្យនេះសុំសម្ងំនៅតែក្នុងបន្ទប់មិនធ្វើអ្វីទាំងអស់។

ហើយថ្ងៃច័ន្ទក៏បានឈានមកដល់យ៉ាងរហ័ស ថ្ងៃធម្មតាដែលសិស្សានុសិស្សត្រឡប់មកចូលរៀនអ៊ូអរដូចដើមវិញ។ សុនអ៊ូដើរទៅរៀនជាមួយអ៊ិនជុនព្រមទាំងទៅញ៉ាំអាហារនៅកង់ទីនជាមួយលីលីម្នាក់ទៀតដូចសព្វមួយដង ក៏ប៉ុន្តែថ្ងៃនេះហែឆានមិនបានមកជាមួយ ទើបធ្វើឲ្យនារីវែនតាសប្បាយចិត្តខុសពីធម្មតា។

"នែ៎! នាយទាំងពីរទទួលបានដំណឹងហើយឬនៅ?"

"ដំណឹងស្អីទៅ?" អ៊ិនជុនសួរ រីឯសុនអ៊ូក៏ធ្វើមុខឆ្ងល់។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now