ភាគទី 13 : ល្បែងដណ្ដើមអំណាច

557 78 4
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



《ភាគទី 13》 ល្បែងដណ្ដើមអំណាច

"សុនអ៊ូ គិតយ៉ាងម៉េចទៅ?" លីលីងាកមកកាន់រាងស្ដើងយ៉ាងព្រួយបារម្ភ។

ខណៈដែលពេលនេះសិស្សានុសិស្សកំពុងតែនាំគ្នាដើរទៅរកកន្លែងអង្គុយតាមការបែកចែករបស់សិស្សច្បង ចំណែកពួកគេនៅឈរស្ទាក់ស្ទើៗមិនហ៊ានកម្រើក។

"ប្អូនៗ ទៅតាមកន្លែងបានហើយ" មានសិស្សច្បងស្រីម្នាក់ដើរមកប្រាប់ពួកគេ ហើយនៅឈរដាក់សម្ពាធមិនទៅណា។

"លីលី!" ជេណូដើរមករកពួកគេដែរ។

"បងជេណូ ធ្វើអ្វីម្យ៉ាងទៅ"

"គ្រាន់តែអង្គុយបែកគ្នាបន្តិចសោះចាំបាច់ភ័យដល់ថ្នាក់នេះ ពួកយើងមិនមែនឲ្យទៅលោតជ្រោះឯណា គ្រាន់តែជាហ្គេមសប្បាយៗតើ" សិស្សច្បងដដែលចាប់ផ្ដើមមិនពេញចិត្តពួកគេដែលមិនព្រមបែកពីគ្នា។

"ពួកយើងទៅតាមជួរពណ៌កងដៃរៀងៗខ្លួនទៅ"

"បងជេណូ!" លីលីងាកមកសម្លឹងបងប្រុសយ៉ាងរហ័ស។

"បងគិតថាប្រហែលជាគ្មានរឿងអ្វីទេ គ្រាន់តែជាហ្គេមប៉ុណ្ណោះ ចប់ហ្គេមហើយចាំមកនៅជុំគ្នាវិញ"

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now