ភាគទី 6 : បុរសឈាមត្រជាក់

659 50 0
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 06》បុរសឈាមត្រជាក់

ក្នុងរាត្រីស្ងប់ស្ងាត់ សីតុណ្ហភាពធ្លាក់ចុះគ្រប់ដណ្ដប់បរិយាកាសបណ្ដាលឲ្យរាងកាយត្រូវការភាពកក់ក្ដៅឆាប់ៗ។ សុនអ៊ូមើលម៉ោងក្នុងអេក្រង់ទូរសព្ទក៏ប្រទះឃើញថាសល់តែប្រាំនាទីទៀតដល់ម៉ោងដប់យប់ហើយ ឃើញដូច្នោះកំលោះរាងស្ដើងប្រញាប់ដើរឲ្យលឿនជាងមុនព្រោះបើទៅដល់បន្ទប់យឺតគេច្បាស់ជាត្រូវមាត់អ្នកមើលថែអគារជាមិនខាន។

អំពូលភ្លើងនៅតាមដងផ្លូវជួយបំភ្លឺទស្សនីយភាពជុំវិញបានយ៉ាងច្បាស់ ទើបមិនមានឧបសគ្គក្នុងការដើរត្រឡប់ទៅវិញ។ ក៏ប៉ុន្តែភាពស្ងប់ស្ងាត់នៅជុំវិញហាក់ចម្លែកនិងគួរឲ្យព្រឺព្រួចរកថាមិនត្រូវ ខណៈដែលសុនអ៊ូបន្ថែមល្បឿនឲ្យលឿនជាងមុនព្រោះមានអារម្មណ៍ថាដូចជាមានអ្វីតាមនៅពីក្រោយ។

មិនទាន់នឹងបានធ្វើតាមការគិតផង រំពេចនោះក៏ស្រាប់តែមាននរណាម្នាក់យកថង់ប្លាស្ចិចពណ៌ខ្មៅមកគ្របក្បាលបិទបាំងការមើលឃើញរបស់សុនអ៊ូដោយមិនបានត្រៀមខ្លួន។ សុនអ៊ូស្លន់ស្លោចាប់ផ្ដើមរើបម្រាស់សង្ឃឹមថានឹងរួចខ្លួន ក៏ប៉ុន្តែស៊ូមិនឈ្នះឡើយ បើតាមការស្មានពួកវាមិនមែនមានតែម្នាក់នោះទេ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now