ភាគទី 37 : ប្រាកដខ្លួន

483 82 10
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

《ភាគទី 37》 ប្រាកដខ្លួន

3 ខែកន្លងផុតទៅ...

សុនអ៊ូរត់មកសម្អាតតុកាហ្វេដែលអតិថិជនទើបតែនាំគ្នាដើរចេញមុននេះ ហើយប្រមូលកែវយកទៅសម្អាតនៅខាងក្រោយហាង ហើយក៏ធ្វើបែបនេះទៅមកៗ តាំងពីព្រឹក។

"ថ្ងៃនេះមានភ្ញៀវច្រើនខុសពីធម្មតាហ្ន៎ ថ្មើនេះហើយមិនទាន់បានអង្គុយសម្រាកទៀត ហើយបាត់មុខលោកថៅកែឈឹងតែម្ដង មិនឃើញមកអើតហាងទេនៀក" មិត្តរួមការងារម្នាក់រអ៊ូរទាំ ព្រោះនឿយហត់តាំងពីព្រឹកព្រលឹម មកដល់រសៀលហើយមិនបានសម្រាកសូម្បីតែបន្តិច។

"ជុងវ៉ុនក៏ដឹងហើយតើថា មួយរយៈនេះសិស្សវ៉ាកង អ៊ីចឹងហើយបានមានភ្ញៀវពីកន្លែងផ្សេងមកលេងឆេជូច្រើនហ្នឹងណា៎" សុនអ៊ូឆ្លើយតប ព្រមទាំងលាងសម្អាតកែវបណ្ដើរ។

ជុងវ៉ុនធ្វើមុខឈ្មុលៗ ហើយនិយាយរង៉ូវៗពីរបីម៉ាត់ទៀត ក៏ចេញទៅប្រមូលកែវនិងសម្អាតតុបន្ត។ រហូតដល់ពេលរសៀលបន្តិចទើបស្បើយភ្ញៀវ ហើយបុគ្គលិកបន្តវេនក៏បានមកដល់ដូចគ្នា ទើបពួកគេបានសម្រាកស្រួលបួល។

សុនអ៊ូនិងជុងវ៉ុនកាន់ប្រអប់បាយ នាំគ្នាមកអង្គុយញ៉ាំនៅខាងក្រោយហាង។ ពួកគេទាំងពីរ គឺជាមិត្តរួមការងារ និងរៀននៅសាលកវិទ្យាល័យជាមួយគ្នា ទើបស្និទ្ធស្នាលនឹងគ្នាលឿនមកទល់ពេលនេះ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now