ភាគទី 7 : អត្តសញ្ញាណពិត

511 48 0
                                    

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


《ភាគទី 07》អត្តសញ្ញាណពិត

រសៀលថ្ងៃនេះសុនអ៊ូនិងលីលីនាំគ្នាទៅក្លិបរៀងយឺតបន្តិច ព្រោះលីលីរអ៊ូរទាំរកឡេសមិនចង់ទៅ ដោយសារតែនាងមិនចង់ទៅជួបហែឆានក្រោយត្រូវបុរសកំលោះបំបាក់មុខកាលពីនៅកង់ទីន។ រហូតដល់បងអាយរីនខលមកតាមទើបនាងព្រមងើបពីកៅអីដើរទៅទាំងមុខមិនរីកទាល់តែសោះ សុនអ៊ូក៏ព្យាយាមនិយាយលួងលោមផងអីផងព្រោះនាងមិនទាន់បាត់ងរគេទេ។

កំពុងតែដើរចូលក្លិបកីឡា ក៏បានជួបនឹងសិស្សច្បងហ៊ីស៊ឹងកំពុងតែដើរចូលមកដូចគ្នា។ ពួកគេរហ័សងាកចេញទុកផ្លូវឲ្យគាត់ដើរទៅមុន តែគាត់បែរជាមិនដើរទៅហើយថែមទាំងងាកមកនិយាយជាមួយសុនអ៊ូទៀត។

"ជួបគ្នាទៀតហើយ នាំគ្នាមកទីនេះមានន័យថាចូលរួមក្លិបកីឡាមែនទេ?"

"បាទ ពួកខ្ញុំចូលក្លិបកីឡាបាល់បោះ"

"អ៊ីចឹងឬ?" ហ៊ីស៊ឹងប្រើក្រសែភ្នែកពិនិត្យមើលភិនភាគរបស់សុនអ៊ូបន្តិចបែបមិនគួរឲ្យជឿ។

"បើអ៊ីចឹងពួកខ្ញុំសុំខ្លួនទៅសិនហើយ"

"ឈប់សិន" ហ៊ីស៊ឹងឃាត់មិនទាន់ឲ្យរាងស្ដើងដើរចូលទៅ ហើយអ្នកកំលោះដែលមានអត្តសញ្ញាណជាឃីងប្រចាំសាកលវិទ្យាល័យក៏បានស្រវារកអ្វីម្យ៉ាងនៅក្នុងកាតាបរបស់ខ្លួនមួយភ្លែត ហើយក៏ហុចរបស់ម្យ៉ាងមកឲ្យសុនអ៊ូ។

❌The Ambition Game❌  (SUNSUN) (ចប់)Where stories live. Discover now